CamNews

តារា 

បវរកញ្ញាថ្មីអាមេរិកថាខ្ទើយកែភេទក៏អាចប្រកួត បវរកញ្ញាបាន

បវរកញ្ញាថ្មីរបស់អាមេរិក ថ្លែងថា នាងគាំទ្រចំពោះការចូលរួមប្រកួតបវរកញ្ញារបស់ក្រុមនារីកែ
ភេទ ព្រោះនាងគិតថា វាជាសិទ្ធិ សេរីភាពដែលអ្នករស់នៅលើទឹកដីអាមេរិកគួរតែមាន។

Olivia Culpo​ មកពីរដ្ឋ Rhode Islan មានអាយុ ២០ឆ្នាំ បានជាប់ជាបវរកញ្ញាអាមេរិកឆ្នាំ ២០១២
កាលពីប៉ុន្មានថ្ងៃមុននេះ។ ស្រីស្អាតដែលមានកំពស់ ១,៧ម៉ែត្រ និងមិនត្រូវបានវាយតម្លៃខ្ពស់
ប៉ុន្មាន ប៉ុន្ដែ នាងបានទទួលជោគជ័យក្នុងការប្រកួតបវរកញ្ញានៅអាមេរិក។

នៅក្នុងកិច្ចសម្ភាសមួយ បន្ទាប់ពីបានក្លាយជាបវរកញ្ញាថ្មីរបស់អាមេមរិក Olivia Culpo​ បាន
ថ្លែងថា ខ្លួនជាមនុស្សញៀននឹងកុំព្យូទ័រ ចំណែកតារាហូលីវូដ ដែលនាងស្រឡាញបំផុត គឺ
លោកស្រី Audrey Hepburn។

 

Olivia Culpo បង្ហាញឈុតងូតទឹកក្នុងរាត្រីផ្ដាច់ព្រ័ត្រ

បច្ចុប្បន្ន បវរកញ្ញា Olivia Culpo​ គឺជានិស្សិតឆ្នាំទី​២ នៅសាកលវិទ្យាល័យ Boston ពេលខាង
មុខ នាងនឹងផ្អាកការសិក្សារយៈពេលមួយឆ្នាំដើម្បីបំពេញតួនាទីជាបវរកញ្ញាអាមេរិក។

គេបានដឹងថា នៅក្នុងវគ្គប្រកួតផ្ដាច់ព្រ័ត្រ Olivia Culpo​ បានទទួលសំណួរដែលសួរថា ៖ "តើ
នាងគិតថា វាយុត្ដិធម៌ដែរ ឬទេ ប្រសិននារីកែភេទម្នាក់បានយកជ័យជំនះលើបេក្ខភាព
ជានារីភេទដទៃទៀតដើម្បីបានក្លាយជាបវរកញ្ញាអាមេរិក?"


Olivia Culpo​ ក្នុងសន្និសីទកាសែត ពេលក្លាយជាបវរកញ្ញាអាមេរិក

Olivia Culpo ឆ្លើយថា ៖ "ខ្ញុំគិតថា ប្រការនេះគឺជារឿងយុត្តិធម៌ បើទោះជាខ្ញុំយល់ថា អ្នករាល់
គ្នានៅមានការមិនប្រាកដក្នុងចិត្ដ ចំពោះបញ្ហានេះ ព្រោះ អ្នកណាក៏ស្គាល់ស្ដ្រីពិតប្រាកដចូល
រួមក្នុងការប្រកួតបវរកញ្ញា ប៉ុន្ដែបច្ចុប្បន្ន មានមនុស្សជាច្រើនត្រូវការផ្លាស់ប្ដូរជីវិតដើម្បីទទួល
បានសុភមង្គលពិតប្រាកដ ដូច្នេះខ្ញុំទទួលស្គាល់ពួកគេ ដោយសារតែ យើងកំពុងរស់នៅលើទឹក
ដីដែលមានសេរីភាព"។ 

Olivia Culpo​ កើតនៅក្នុងត្រកូលមួយដែលពុកម្ដាយរបស់នាងគឺជាអ្នកសិល្បៈ។ Olivia Culpo ធ្លាប់រៀនលេងឧបករណ៍តន្ដ្រីតាំងពីកាលនៅរៀនមធ្យមសិក្សា។ នាងបានធ្លាប់បានទៅសំដែង
celo​ នៅ Boston ក្រុងញូវយ៉ាក ហើយនាងក៏អាចនិយាយភាសាអ៊ីតាលីផងដែរ។

ក្រៅពីបានក្លាយជាបវរកញ្ញា ស្រីស្អាត Olivia Culpo បានសរសេរនៅលើប្លក់របស់ខ្លួនថា ៖ "ខ្ញុំ
ពិតជាភ្ញាក់ផ្អើល និងមានសុភមង្គលណាស់ ជាមួយនឹងជ័យជំនះរបស់ខ្ញុំ"។

     

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ headblitz/zing

 


Tags: America star miss world miss