ព័ត៌មានកីឡាករ៖ ស្ដេចប្រដាល់ស្បែកខ្មៅសញ្ជាតិអាមេរិក ដែលត្រូវបានគេស្គាល់ថា ជាកំពូលកីឡាករមុខលុយ ឈ្មោះ Floy Mayweather បានដើរផ្សារ ចូលហាងលក់គ្រឿងអលង្កាមួយកន្លែងទៀត ហើយកាលពីម្សិលម៉ិញ។
យោងតាមគេហទំព័រ TMZ បានចុះផ្សាយឲ្យដឹងថា អតីតកីឡាករប្រដាល់ស្បែកខ្មៅ Floy Mayweather បានបេតីនិងខ្សែករចំនួនជាច្រើនខ្សែរ ដែលខ្សែទី ១នោះមានទម្ងន់ដល់ទៅ ២.២ ផោន ជាមួយនឹងគ្រាប់ពេជ្យ២គ្រាប់ ដែលមានបរិមាណ ៦០ ការ៉ាត់ និងខ្សែដទៃទៀត មានទម្ងន់ ២.៦៥ ផោន ជាមួយនឹងពេជ្យ ៧០ ការ៉ាត់ ដោយបូកសរុបជាថវិការ ទៅ គឺ ២៥០០០០ ដុល្លារ ដោយគិតចេញជាសាច់ប្រាក់រាប់ភ្លាមៗ តែម្ដង។
ដោយ៖ អឿ អ៊ុយ