CamNews

តារា 

ទឹម វត្តី បញ្ចេញគល់សុដន់ ចង់ដណ្តើមតំណែង ឆយី និង ឆៃ លីដាឡែន

ភ្នំពេញ៖ នៅក្នុងពិធីមង្គលការរបស់លោក ជា វិបុល និង គង់ សុជាតិ មហាជន និងអ្នកសារ
ព័ត៌មាន បានមើលឃើញយ៉ាងច្បាស់ថា តារាសម្តែងសាច់សខ្ចី កញ្ញា ទឹម វត្តី បានបណ្តើរគ្នា
កៀកកើយយ៉ាងស្និតស្នាល ជាមួយបុរសជនជាតិឥណ្ឌាម្នាក់ ដែលគេសង្ស័យថា ជាប្រុស
ស្នេហ៍ថ្មីថ្មោងរបស់នាង ខណៈ ដែលកញ្ញា ទឹម វត្តី បានបណ្តើរជាមួយតារាសម្តែងរូបសង្ហា
អេឡិច ចិន្ត្រា ។

នាឱកាសនោះមហាជន អ្នកចូលរួមបានចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើសម្លៀកបំពាក់របស់
កញ្ញា ទឹម វត្តី ព្រោះថាពេលនោះនាងបានស្លៀកពាក់ យ៉ាងសិចស៊ីបញ្ចេញគល់សុដន់ ធ្វើឲ្យ
អ្នកចូលរួមទាំងប្រុសទាំងស្រី សម្លឹងមិនហ៊ានព្រិចភ្នែក ។

ការស្លៀកពាក់បញ្ចេញគល់សុដន់សិចស៊ី នៅក្នុងចំណោមមហាជនរបស់ស្រីស្រស់ ទឹម វត្តី
បែបនេះ ក៏ត្រូវបានអ្នកចូលរួម ក្នុងពិធីមង្គលការរបស់លោក ជា វិបុល និង អ្នកនាង គង់ សុ
ជាតិ មួយចំនួនបានខ្សឹបខ្សៀវថាកញ្ញា ទឹម វត្តី កំពុងតែដើរទៅរកផ្លូវដូចកញ្ញា ឆៃ លីដាឡែន
និង ឆយី ។

មូលហេតុដែលធ្វើឲ្យគេយកកញ្ញា ទឹម វត្តី ទៅប្រៀបប្រដូចកញ្ញា ឆៃ លីដាឡែន និង ឆយី
បែបនេះ ដោយសារតែគេមើលឃើញនាង ហ៊ានស្លៀកពាក់សិចស៊ីយ៉ាងខ្លាំង ព្រោះថាកន្លង
មក ឆៃ លីដាឡែន និង ឆយី ត្រូវបានមហាជនធ្វើការរិះគន់ យ៉ាងចាស់ដៃមកលើអ្នកទាំងពីរ។

មិនតែប៉ុណ្ណោះខាងក្រសួងជាប់ពាក់ព័ន្ធ ក៏ត្រៀមនឹងកោះហៅតារាស្រីមួយចំនួន ដែលចូល
ចិត្តបញ្ចេញភាពសិចស៊ី ជ្រុលហួសហេតុទៅដុសក្អែលផងដែរ ។ តែយ៉ាងណានោះចំពោះ
កញ្ញា ទឹម វត្តី វិញគេមិនទាន់ដឹងថា ស្ថិតនៅក្នុងក្រសែភ្នែករបស់ក្រសួងវប្បធម៌ និងវិចិត្រ
សិល្បៈនោះទេ ៕

Looking Today

Looking Today

ទឹម វត្តី

Looking Today

ឆយី

Looking Today

ឆៃលី ដាឡែន

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: teum vattey entertainment khmer super star actress ទឹម វត្តី