ភ្នំពេញៈ កំពូលតារាចម្រៀងល្បីឈ្មោះ សម្បូរប្រជាប្រិយភាព ប្រចាំផលិតកម្មរស្មីហង្សមាស
កញ្ញា ឱក សុគន្ធកញ្ញា និង កញ្ញា ពេជ្រ សោភា កាលពីយប់មិញ ថ្ងៃទី២៧ ខែសីហានេះ តារា
ចម្រៀងទាំងពីរដួងនេះ បានដឹកដៃគ្នាធ្វើដំណើរឡើងយន្តហោះ បោះពួយទៅសម្តែងនៅ អា
មេរិក ចោលអ្នកគាំទ្រក្នុងស្រុក ។
នេះជាលើកទី១ហើយ សម្រាប់តារាចម្រៀងពីរដួង គឺកញ្ញា ឱក សុគន្ធកញ្ញា តារាស្រីចាស់វស្សា
ពេជ្រ សោភា ដែលជាតារាជើងខ្លាំង ប្រចាំផលិតកម្ម បានធ្វើដំណើរទៅសម្តែង រួមគ្នានៅលើទឹក
ដី សហរដ្ឋអាមេរិក ក្នុងទីក្រុង LongBeach ។ ជាមួយគ្នានោះដែរ តារាស្រីដ៏មានប្រជាប្រិយភាព
លើទីផ្សារទាំងពីររូបនេះ ក៏បានត្រៀមយ៉ាងល្អជាមួយនឹង បទចម្រៀងល្បីៗជាច្រើន ដើម្បីយក
ទៅបំរើអារម្មណ៍ទស្សនិកជន ក៏ដូចជាអ្នកគាំទ្រទាំងអស់ ជាពិសេសបងប្អូនខ្មែរ រស់នៅអាមេរិក
តែម្តង។
កាលពីយប់មិញគេសង្កេតឃើញ ក្រុមអ្នកគាំទ្រតារាចម្រៀងល្បី ឈ្មោះទាំងពីរនេះបានលេច
វត្តមាន ទៅរង់ចាំជូនដំណើរតារាក្នុងដួងចិត្ត របស់ពួកគេនៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ
និងមានការថតរូបជា អនុស្សាវរីយប្រកបដោយស្នាមញញឹម បង្កប់ដោយការនឹករលឹកគ្នារបស់
Fan មិនតែប៉ុណ្ណោះនៅមុនពេលឡើងយន្តហោះបោះពួយ ទៅសម្តែងនៅក្រៅប្រទេសនោះដែរ
ក៏មានអ្នកគាំទ្រមួយចំនួនក៏បានអោបថើប ហាក់មិនចង់ឃ្លាតឆ្ងាយ ពីតារាចម្រៀងក្នុងដួងចិត្ត
របស់គេទាល់តែសោះ ។
នៅក្នុងដំណើរចេញទៅសម្តែង នៅលើទឹកដីសម្បូរដុល្លារនេះ ក៏មានវត្តមានតារាចម្រៀងស្រីមួយ
ដួង ទៀតមានឈ្មោះថា ហៀង ម៉ូលីណា បើតាមគម្រោងក្នុងការឡើង សម្តែងនៅលើទឹកនោះគឺ
ចាប់ផ្តើមឡើងនៅថ្ងៃថ្ងៃសុក្រ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១៣ នៅ Dragon House ក្នុងទីក្រុង Long
Beach រដ្ឋ California ហើយការប្រគំតន្ត្រីដ៏ធំនេះ រៀបចំឡើងដោយ DARASHOWTIME៕
ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល