CamNews

តារា 

យូរី ប្រឹង​ហក់ខ្លាំង​ ចង់​យកតំណែង​តារា​ជួរមុខ​ ក្នុង​ផលិតកម្ម​សាន់ដេ

ភ្នំពេញ៖ តារាចម្រៀង ក្នុងទ្រនំផលិតកម្ម សាន់ដេ កញ្ញា យូរី បច្ចុប្បន្ននេះ ត្រូវបានគេដឹង ថា នាងជា
តារាស្រីមួយដួង ដែលកំពុងតែ ឆក់ទាញបាននូវប្រជាប្រិភាព និងការគាំទ្រដ៏ច្រើន ពីសំណាក់ ទស្សនិកជន ស្រទាប់យុវវ័យ តាមរយះ ការបញ្ចេញក្បាច់រាំ ជាពិសេស តាមរយៈការឡើងច្រៀង នៅតាមបណ្តា ស្ថានីយទូរស្សន៍ ក៏ដូចជាក្នុងកម្មវិធី ប្រគំតន្រ្តីផ្សេងៗ ទាំងនៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានា ដែលអាចរក ចំណូលបានខ្ពស់ មិនចាញ់តារាល្បីៗ ក្នុងស្រុក ប៉ុន្មានឡើយ។

ជាការកត់សម្គាល់ ចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់ ពេលបច្ចុប្បន្ននេះ តារាចម្រៀង ដែលកំពុង តែស្ថិតនៅ ក្នុងបេះដូង ស្រទាប់ យុវវ័យ នាង យូ រី មិនត្រឹមតែទទួលបាន នូវភាពជោគជ័យ ពីការ ចម្រៀងប៉ុណ្ណោះទេ ថែមទាំងបានបង្កើន នូវភាពល្បីល្បាញបានកាន់តែងខ្លាំង។ ភាពលេចធ្លោពី មួយឆ្នាំទៅមួយឆ្នាំ នេះហើយ បានធ្វើឲ្យតារាចម្រៀង ប្រចាំផលិតកម្មសាន់ដេ រូបនេះ កាន់តែ កាក់ កប ជាមួយអាជីព ជាអ្នកសិល្បៈ ហើយក៏ជា ឱកាសមួយដ៏ល្អ សម្រាប់ការកើបលុយ។

មានទស្សនៈខ្លះ បាននាំគ្នាលើកឡើងថា នាង យូរី គឺជាតារាចម្រៀង ដែលកំពុងតែវិវឌ្ឍន៍ខ្លួន ឲ្យស្ថិតក្នុងលំតារាល្បីឈ្មោះ ជួរមុខ របស់ផលិតកម្ម សាន់ដេ នាឆ្នាំ២០១៤នេះ ព្រមទាំងទទួលបាន ការគាំទ្រខ្លាំងក្លា ជាងគេពីសំណាក់យុវវ័យប្រុស-ស្រី ក្នុងប្រទេស។ ជាងនេះទៅទៀតមួយរយៈ ពេលចុងក្រោយនេះ ត្រូវបានគេមើឃើញថា បទចម្រៀង និង ក្បាច់រាំពើតពើនរែងចង្កេះ របស់កញ្ញា យូរី មួយចំនួន បានធ្វើឱ្យយុវវ័យជាច្រើន បានដាក់ការចាប់អារម្មណ៍ និងមានការគាំទ្រ យ៉ាងខ្លាំងក្លា ទៀតផង។

ចំពោះវត្តមាន នៃការការបង្ហាញខ្លួន របស់តារាចម្រៀង យូរី តាមរយៈការច្រៀង ឲ្យផលិតកម្ម នៅក្នុង ស្រុក ក៏ដូចជាការប្រើក្បាច់រាំ ស្ទើរបាក់ឆាកប្រគំតន្រ្តី នេះហើយ ទើបធ្វើឲ្យ មហាជនជាទូទៅ បាន ដាក់ការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើរូបនាង រហូតដល់មានការគាំទ្រ មកដល់ពេល សព្វថ្ងៃនេះ ៕

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: yuri arn kunkola so sweet entertainment khmer stars singer យូរី