CamNews

តារា 

លី លានជា ប្រាប់​អ្នកគាំទ្រ​ពី​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ (Trailer Inside)

កំពូលតារា សម្ដែង វាយតប់របស់ចិន លោក លី លានជា (Let Li) កំពុងតែប្រឈមមុខ នឹងជំងឺ ក្រពេញទីរ៉ូអ៊ីត ធ្ងន់ធ្ងរ។ យោងតាមគេហទំព័រ Channel News Asia ចុះផ្សាយកាល ពីថ្មីៗនេះ បានឲ្យដឹងថា លោក លី លានជា ដែលជាតារាសម្ដែង ដ៏មានប្រជាប្រិយភាព នៅក្នុងពិភពភាព យន្តចិន និងហូលីវូដ កំពុងតែប្រឈមមុខ នឹងជំងឺក្រពេញទីរ៉ូអ៊ីត។

លោក លី លានជា បានថ្លែងនៅក្នុងមុខបញ្ចក់ ទូរទស្សន៍មួយថា "ខ្ញុំមានជំងឺក្រពេញទីរ៉ូអ៊ីត។ មានពេលខ្លះខ្ញុំ ស្រកទម្ងន់ ១៥គីឡូក្រាម ពេលខ្លះឡើងវិញ ១៥គីឡូក្រាម"។ "ខ្ញុំពិតជាមានជាតិ ខ្លាញ់ច្រើន និងធាត់នាពេលឥឡូវ។ មូលហេតុដែលនាំ ឲ្យខ្ញុំធាត់នេះ ដោយសារតែការ ប្រើ ប្រាស់ថ្នាំសម្រាប់ គ្រប់គ្រងបេះដូង ដូច្នេះខ្ញុំមិនអាចធ្វើ លំហាត់ប្រាណបាន"។

នេះជាសំដី  ដែលតារាសម្ដែងលី លានជាបានបន្ថែម។ លោក ក៏បាននិយាយទៀតថា "ខ្ញុំនឹងរង់ ចាំរហូតដល់ លោកវេជ្ជបណ្ឌិតនិយាយថា ខ្ញុំអាចធ្វើ លំហាត់ប្រាណបាន ដើម្បីឲ្យស្រកទម្ងន់ ឡើងវិញ"។ ស្ថានភាពជំងឺនេះ ធ្វើឲ្យប៉ះពាល់ដល់ក្រពះ និងរាងកាយ ហើយធ្វើឲ្យមនុស្ស មាន ចង្វាក់បេះដូង ដើរខុសពីធម្មតា ឆាប់ខឹង និងអស់កម្លាំង។

ប្រភពពីវេជ្ជបណ្ឌិត បានឲ្យដឹងថា លោក លី លានជា ត្រូវរកឃើញថា មានជំងឺមួយនេះ តាំងពី ឆ្នាំ ២០១០ ប៉ុន្តែតារាសម្ដែង ក្បាច់គុណមួយនេះ បានប្រើប្រាស់ថ្នាំ និងរក្សាស្ថានភាព ជំងឺឲ្យ ប្រសើរ ប៉ុន្តែមួយរយៈពេល ក្រោយនេះស្ថានភាពជំងឺ បានរើឡើង៕


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: Jet li entertainment actor លី លានជា