CamNews

តារា 

ស៊ុំ សុម៉ាលី លួច​លាក់​រៀប​ការ​ស្ងាត់ៗ

ភ្នំពេញ៖ ស្រីស្រស់វ័យក្មេងរូបស្រស់សោភា មានចរិកក្រម៉ិចក្រម៉ើម កញ្ញា ស៊ុំ សុម៉ាលី ថ្មីៗនេះ
នាងបានបង្ហោះ រូបថតជាច្រើនសន្លឹក នៅលើបណ្ដាញសង្គម Facebook ដែលបង្ហាញពីសម្រស់
ស្រស់ស្អាតឆើតឆាយ ជាមួយការតុបតែងខ្លួន គ្រងសំលៀកបំពាក់កូនក្រមុំ យ៉ាងស្រស់ស្អាត
រហូតធ្វើឲ្យទស្សនិកជនមួយចំនួន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានឃើញរូបថតនោះ ។

នៅក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook របស់តារាស្រីស្រស់ កញ្ញា ស៊ុំ សុម៉ាលី កាលពី
ពេលថ្មីៗនេះ បានបង្ហោះរូបថតជាច្រើនសន្លឹក បង្អួតប្រិយមិត្តដែល និយមគាំទ្រនាងមានការ
ភ្ញាក់ផ្អើលនិងបានចោទសួរនាងតាម Facebook ជាច្រើនថានាងបានរៀបការ តាំងពីពេលណា?
ស្ទើរគ្រប់ៗគ្នាព្រោះតែមាន ការងឿងឆ្ងល់សុខៗ ស្រាប់តែបង្ហោះ រូបថត រៀបការបែបនេះ។

ចម្ងល់របស់មហាជន ក្រោយពីឃើញរូបភាពគ្រងឈុតកូនក្រមុំរបស់ កញ្ញា ស៊ុំ សុម៉ាលី បានរំលេច
ឡើង ក្រោយពេលដែលតារាស្រីរូបនេះ បង្ហាញជាសាធារណៈ នូវរូបថតក្នុងថ្ងៃរៀបការ ជាមួយបុរស
វ័យស្របាលគ្នាម្នាក់ រូបស្រស់សង្ហារ ខណៈដែលនាងបានបាត់វត្តមាន មួយខ្យល់ធំពីវិស័យសិល្បៈ
ហើយសុខៗស្រាប់តែនាង បង្ហាញរូបថតទាំងអស់នេះ ធ្វើឲ្យគេមានការងឿងឆ្ងល់ និងភ្ញាក់ផ្អើលខ្លាំង
មែនទែន។

Looking TODAY មិនទាន់អាចទាក់ទង ទៅតារាស្រីស្រស់ សម្បូរសាច់ដើមទ្រូង កញ្ញា ស៊ុំ សុម៉ាលី
ទាក់ទងទៅនិងការលើកឡើង ពីប្រិយមិត្តនិយមគាំទ្រ នាងបានថានាង ពិតជារៀបការប្រាកដមែន
ឬក៏គ្រាន់តែជា ការតុបតែងខ្លួនថតស្ពត ផ្សាយពាណិជ្ជកម្ម ឲ្យហាងសម្អាងការទេ ព្រោះ ថាប្រសិន
បើតារាស្រីរូបនេះរៀបការមែន ប្រាកដជាមានវត្តមាន សិល្បករ- សិល្បការិនី និងអ្នកកាសែត ចូល
រួមជាច្រើនកុះករជាក់ជាមិនខាន ៕

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sum somaly entertaiment khmer star actress marry