(ភ្នំពេញ)៖ តារាស្រីសិចស៊ីកញ្ញា ដេននី ខ្វាន់ បន្ទាប់ពីប្រឡូកជាមួយវិស័យសិល្បៈរហូតក្រសោបបានតំណែងជាតួឯក មួយរឿងលើដំបូងនោះឃើញថា ភាពល្បីល្បាញរបស់នាងហាក់កាន់តែឆ្ពោះបោះជំហានដើរទៅមុខគួរឲ្យកត់ សម្គាល់ ។ ប៉ុន្តែថ្មីៗនេះមិនដឹងជាមានបញ្ហាអ្វីទេ បានតារាស្រីនាង ដេននី ខ្វាន់ ប្រកាសផ្អាកពីសិល្បៈ ដើម្បីយកពេលវេលាទៅធ្វើចំការគួរឲ្យភ្ញាក់ផ្អើលទៅវិញ ។
នៅលើបណ្តាញសង្គម Facebook របស់តារាស្រីនាង ដេននី បានសរសេរសារបង្ហោះជាសាធារណៈថា ឈប់សម្រាកពីការងារសិល្បៈមួយរយៈទៅធ្វើចំការនៅខេត្តម្តង កុំភ្លេចនឹកខ្ញុំផងណាមិត្ត... ។ ជាមួយគ្នានឹងការបង្ហោះនេះដែរ គេសង្កេតឃើញមិត្តភ័ក្តិនិយមលេងបណ្តាញ Facebook ជាច្រើនបានសួរនាំពីមូលហេតុដែលនាំឲ្យនាងសម្រេចបោះបង់ការសម្តែង សុខចិត្តយកពេលទៅធ្វើចំការឯខេត្តព្រះវិហារនោះ ។
តាមរយៈ Facebook របស់កញ្ញា ដេននី ខ្វាន់ ដដែលនេះនាងបានក៏បង្ហោះរូបថតថ្មីរបៀបអ្នកធ្វើចំការភ្ជាប់ជាមួយពាក្យថា ជីវិតជាអ្នកចំការ គឺសប្បាយម្យ៉ាងដែរ.. សំរាប់ខ្ញុំរស់នៅជីវិតបែបជាអ្នកចំការសាមញ្ញៗតែប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ.. មិនចាំបាច់ទាល់តែរស់នៅលើវីឡាទំនើប ទើបមានក្តីសុខនោះទេ…។
សូមរំលឹកថា នាង ដេននី ដែលជាតារាសម្តែងល្បីឈ្មោះតាមរយៈរឿងអាស្រូវស្លៀកពាក់សិចស៊ីមិនប្រមាណខ្លួន បែបនារីអ៊ឺរ៉ុប ជារឿយៗនាងតែងតែបង្ហាញបញ្ចេញឲ្យឃើញដើមទ្រូងសិចស៊ីយ៉ាងព្រហើនរបស់នាងធ្វើឲ្យប្រុសៗចាប់ចិត្តដិតអារម្មណ៍ជាច្រើនលើកច្រើនសាររួចមកហើយ ។ ក្នុងនោះនាងក៏ត្រូវបានទស្សនិជនរិះគន់ និងជេរបញ្ចោយ៉ាងធ្ងន់ៗផងដែរ តែនាងនៅតែគឃ្លើន ហាក់ធ្វើមិនបានដឹងរឿង និងបន្តសកម្មភាពមួយនេះដដែល ៕