កាលពីពេលកន្លង ប្រជាជននៅក្រុង Melbourne មានឱកាសគយគន់ "មហាវិថីសៀវភៅ"
ដែលត្រូវបានគេរៀបដាក់នៅកណ្ដាលក្រុង។ សិល្បករ Luzinterruptus ជនជាតិអេស្បាញ
បានទទួលសិទ្ធិក្នុងការបង្កើតស្នាដៃនេះ។
ក្រុមការងារត្រូវចំណាយពេល ១ខែ ដើម្បីសម្រេចស្នាដៃនេះ ដោយពួកគេត្រូវទប់ទល់នឹង
បញ្ហាអាកាសធាតុ។ ចុងក្រោយ វិថីមួយកំណាត់របស់ក្រុង Flinders បានក្លាយជា "មហាវិថី
សៀវភៅ" ដ៏អស្ចារ្យសម្រាប់អ្នកដែលចូលចិត្តសៀវភៅ និងភ្ញៀវទេសចរណ៍។
សៀវភៅ ១០,០០០ក្បាល ត្រូវបានប័ណ្ណាល័យសាធារណនានាប្រមូលយកមកចូលរួមបង្កើត
ស្នាដៃនេះ ព្រោះពួកគេយល់ថា វាបានហួសសម័យទៅហើយ។