CamNews

តារា 

នាយ កុយ មានភាពលេចធ្លោ ក្នុងកម្មវិធី “Cambodia’s Got Talent”

ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ស្ថានីយទូរទស្សន៍ហង្សមាស បានពាំនាំយកនូវកម្មវិធីថ្មីមួយ ជាលក្ខណៈអន្តរជាតិ ដែលមានឈ្មោះថា “Cambodia’s Got Talent” យកមកចាក់បញ្ចាំង បន្ទាប់ពីកម្មវិធី “The Voice Cambodia” បានបញ្ចប់ ។ នៅក្នុងកម្មវិធីថ្មីសន្លាងនេះ មានគណៈកម្មការ ចំនួន៣នាក់ គឺលោក ព្រាប សុវត្ថិ ,លោក ជួង ជី ហៅ នាយ កុយ និងអ្នកនាង ខាត់ សុឃីម ក្នុងចំណោម គណៈម្មាការទាំងអស់នោះ គេសង្កេតឃើញថា មានទស្សនិកជនជាច្រើន បានពោលពាក្យសរសើ និងចាប់អារម្មណ៍ខ្លាំង ទៅលើតារាកំប្លែង នាយ កុយ ព្រោះថាមើលទៅលោកហាក់ មានបទពិសោធន៍ និងទេពកោសល្យ ក្នុងការជ្រើសរើសបេក្ខជនប្រឡង ។

ជាការពិតជាសម្រាប់ តារាកំប្លែងចាស់វស្សា នាយ កុយ ក្នុងការបានតំណែងជា គណៈកម្មាការនេះ មិនមែនជាលើកទី១ទេ ពោលគឺលោកធ្លាប់បាន ឆ្លងកាត់មកជាច្រើនហើយ ដោយគេសង្កេតឃើញថា បេក្ខជនដែលលោកធ្វើការជ្រើសរើសជាច្រើន សុទ្ធសឹងតែមានសមត្ថភាព និងទទួលបានការគាំទ្រច្រើន។ ហើយថ្មីៗនេះបន្ទាប់ពី នាយ កុយ បានបង្ហាញវត្តមាន ជាគណៈកម្មាការក្នុងកម្មវិធី “Cambodia‘s Got Talent” គេសង្កេតឃើញថា មានទស្សនិកជនជាច្រើន បានពោលពាក្យសរសើរ និងគាំទ្រលោកខ្លាំង ព្រោះថានៅពេលដែល លោក រើសបេក្ខជនម្នាក់ៗគឺលោកមានការផ្ចិតផ្ចង់ មានហេតុផលត្រឹមត្រូវ និងមានបទពិសោធន៍ សមជាអ្នកសិល្បៈជើងចាស់ពិតៗ ។

សម្រាប់គណៈកម្មាការពីរដួងទៀតគឺ លោក ព្រាប សុវត្ថិ និង អ្នកនាង ខាត់ សុឃីម ទស្សនិកជនក៏មានការសរសើរ ទៅលើពួកគេទាំងពីរដួងដូចគ្នា គ្រាន់តែតារាពីរដួងនេះ មិនសូវបានបង្ហាញវត្តមាន ធ្វើជាគណៈកម្មាការច្រើនដូច នាយ កុយ ឡើយ ៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Phnom Penh Cambodia Angkor Wat Siem Reap HMHDTV Cambodia Got Talent