CamNews

តារា 

រឿងរ៉ាវដ៏សែនចម្លែក រវាងទំនាក់ទំនងស្នេហារបស់ Justin និង Hailey

ទាក់ទងនឹងរឿងរ៉ាវរៀបការរបស់តារាចម្រៀងវ័យក្មេង លោក Justin bieber និងតារាម៉ូដែលស្រីគឺនាង Hailey Baldwin បានធ្វើឲ្យហ្វេនភ្ញាក់ផ្អើលខ្លាំងមែនទែន ។ 

ពាក់ព័ន្ធជាមួយនិងរឿងនេះផងដែរ គេបានសង្កេតឃើញថា មានរឿងជាច្រើនដ៏ចម្លែក រវាងទំនាក់ទំនងស្នេហារបស់ Justin និង Hailey ។ ដំណឹងរៀបការនេះវាហាក់បីដូចជាលឿនពេក ។ ព្រោះទើបតែត្រលប់មកទាក់ទងគ្នាវិញ ស្រាប់តែលេចធ្លាយដំណឹងថា Justin Bieber បានស្នើសុំទៅកាន់ Hailey Baldwin ដើម្បីធ្វើដំណើរកំសាន្តជាមួយគ្នា ។ បន្ទាប់ពីនោះអ្នកទាំងពីរក៏បានប្រកាសភ្ជាប់ពាក្យជាមួយគ្នានៅលើគណនីអុិនស្រ្តាក្រាម ។  

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

មានប្រភពមួយបានប្រាប់ TMZ ថា Justin បានលុតជង្គង់នៅកណ្តាលហ្វូងមនុស្សដើម្បីសុំមិត្តស្រីរៀបការ ខណៈពេលដែលអង្គរក្សរបស់ម្ចាស់បទ "Never Say Never" រូបនេះបានប្រាប់អ្នកដែលនៅក្នុងព្រឹត្តិការណ៍នោះទាំងអស់ដាក់ទូរសព្ទចុះពីដៃរបស់ពួកគេ ដើម្បីកុំឲ្យថតរូបអ្វីទាំងអស់​ ។ 

មានប្រភពមួយទៀតបានប្រាប់ E! News ឲ្យដឹងថា Justin បានធ្វើការរៀបចំចិញ្ចៀននៅពេលពួកគេនៅទីក្រុងញូវយ៉កដើម្បីសុំ Hailey រៀបការ ។ វាគឺជាការសម្រេចចិត្តភ្លាមៗ ប៉ុន្តែ Justin ដឹងថា មិត្តស្រីរបស់ខ្លួនមានចិត្តរំភើបខ្លាំងណាស់ ។ ជាងនេះទៅទៀត នៅពេលដែល Justin លោតជង្គង់សុំនាងរៀបការ នាងពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែន ។ មិនត្រឹមតែប៉ុណ្ណោះ តារាម៉ូដែលនិងតារាចម្រៀងទាំងពីរដួងនេះ បានសម្លឹងមើលមុខគ្នា ក្នុងកែវភ្នែកដែលពោរពេញទៅដោយក្តីស្រលាញ់ថែមទៀតផង ។ 

អ្វីដែលកាន់តែប្លែកនោះគឺ Justin Bieber និង Hailey Baldwin ទើបតែត្រលប់មកទាក់ទងគ្នាសោះ ហេតុអ្វីបានជាសម្រេចចិត្តភ្ជាប់ពាក្យ និងរៀបការលឿនដល់ថ្នាក់នេះ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ nickiswift


Tags: Justin bieber Hailey Baldwin