CamNews

ភាពយន្ត 

តើជម្លោះស្នេហារវាង នាង Kimberly និង Mark prin អាចឈានដល់ការបែកបាក់គ្នាពិតមែន?

ព័ត៌មានកំសាន្ត ៖ នៅក្នុងយប់មួយ តារាសម្តែងស្រីមាឌធំ រាងខ្ពស់ស្រលះ នាង Kimberly បានចូលរួមក្នុងកម្មវិធីមួយ ហើយក៏បានជួបជាមួយនិងអ្នកកាសែត ឆ្លៀតពេលនោះនាងក៏បានផ្តល់កិច្ចសម្ភាស៍ខ្លះៗជាមួយនិងពួកគេផងដែរ ។ 

នៅក្នុងនោះផងដែរ អ្នកកាសែតបានសួរទៅតួឯកស្រីក្នុងរឿង "ហង្សបាក់ស្លាប" ជំនាន់ទី ៣ រូបនេះថា​ ហេតុអ្វីបានជាមិនឃើញនាង និងលោក Mark prin ទៅណាមកណាជាមួយគ្នាជារឿយៗដូចកាលពីមុន ឬ អ្នកណាកំពុងតែមានជម្លោះអ្វីធ្ងន់ធ្ងររហូតឈានដល់ការបែកបាក់? ស្របពេលនោះផងដែរ នាង Kimberly ក៏បានឆ្លើយតបថា​ រូបនាងនិងមិត្តប្រុសគឺពិតជាបានឈ្លោះគ្នាពិតមែន ព្រោះចានក្នុងរ៉ាវ គង់នឹងមានប៉ះទង្គិចហើយ ប៉ុន្តែវាមិនមែនជារឿងធំដុំទេ ព្រោះពួកយើងនៅស្រលាញ់គ្នាដូចដើម គ្រាន់តែង៉ក់ងរដាក់គ្នាបន្តិចប៉ុណ្ណោះទេ ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Mark prin Kimberly Yaya