ទស្សនិកជនធ្លាប់ដឹងរួចមកហើយថា Justin Bieber បានហោះហើរទៅកាន់ប្រទេសកូរ៉េ ខាង
ត្បូង ដើម្បីធ្វើការប្រគុំតន្រ្តីរបស់ខ្លួន ជាលើកដំបូង ។ Justin Bieber ជួបជុំជាមួយនិង តារាល្បី
ជាច្រើនរបស់កូរ៉េ ហើយក៏បានលេងពេញក្លឹបកូរ៉េផងដែរ ។ ថ្មីៗនេះបានលេចលឺដំណឹងមកថា
Justin Bieber បានវាយបុរសម្នាក់ នៅក្នុងក្លឹបកំសាន្តហើយក៏រត់បាត់ ។
តាមប្រភពព័ត៌មានបានអោយដឹងថា បុរសដែលត្រូវ Justin Bieber វាយនោះហើយរត់នោះ គឺ
ជាអ្នកចាត់ការរបស់ DJ ដ៏ល្បីមួយរូបឈ្មោះ Michael Woods ។ មូលហេតុដែលនាំអោយ Justin
Bieber វាយទៅលើអ្នកចាត់ការនោះ គឺព្រោះតែឈ្លោះគ្នាជាមួយ DJ Michael Woods រឿងចាក់
បទចំរៀងដោយ Justin Bieber ចង់អោយចាក់បទចង្វាក់ Hip Hop ។ Michael Woods បានប្រាប់
ទស្សនិកជនតាម Twitter ថាពេលនោះគាត់ប្រាប់អោយ Justin Bieber ចេញពីកន្លែងចាក់ភ្លេង
របស់គាត់ ហើយអោយពាក់អាវផង ក្រោយមកក៏បានដឹងថា Justin វាយអ្នកចាត់ការរបស់គាត់
ហើយក៏រត់បាត់ ។
ខាង Justin Bieber មិនទាន់បកស្រាយបំភ្លឺអំពីរឿងនេះឡើយ តែអ្នកចាត់ការទូទៅរបស់ក្លឹបរាត្រី
នៅកូរ៉េនោះលោក Ben Baller បាននិយាយថា គ្មានការប៉ះទង្គិចដល់ មានអំពើហិង្សាឡើយ បើ
ទោះបីជាពួកគេទាំង ២ ឈ្លោះគ្នាក៏ដោយ ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ TMZ