CamNews

កីឡាអន្តរជាតិ 

ក្រុម Manchester United អាចនឹងរងពិន័យរបស់ UEFA

UEFA បានចេញសេចក្តីប្រកាសទៅកាន់សាធារណៈថា នឹងចាត់វិធានការជាមួយនឹង
ក្រុម Manchester United ព្រោះតែគ្រូបង្វឹក Sir Alexfugerson បដិសេធមិនព្រមទទួល
ការសំភាស៍ និងបានចាកចេញពីកីឡាដ្ឋានយ៉ាងលឿន ដោយមិនបានបង្ហាញខ្លួនក្រោយ
ពេលចាញ់ការប្រកួតជាមួយនឹង Real Madrid រួមទាំងកីឡាករទាំងអស់សុទ្ធតែបដិសេធ
មិនព្រមទទួលការសំភាសន៍ដែលវាជាទំលាប់នឹងជាច្បាប់មួយក្រោយពេលបញ្ចប់ការ
ប្រកួតនីមួយៗ។



គេនិយាយថា Sir Alexfugerson ប្រហែលជាមានភាពតានតឹងខ្លាំងពេក ទើបមិនអាច
ផ្តល់បទសំភាសន៍ដល់អ្នកសារព័ត៌មានបាន។ ប៉ុន្តែរឿងហេតុនេះត្រូវបានគេប៉ាន់ស្មាន
ថា គ្រាន់តែជារឿងតូចតាចប៉ុណ្ណោះ ដោយលោក Sir Alexfugerson អាចនឹងត្រូវពិន័យ
ជាសាច់ប្រាក់។ យ៉ាងណាមិញយើងនៅមិនទាន់ដឹងនៅឡើយទេ ព្រោះអ្វីៗមិនទាន់
ចេញផ្សាយជាផ្លូវការ។ យើងនឹងរង់ចាំមើលទាំងអស់គ្នាថាតើ ការសំរេចចិត្តនឹងទៅជា
យ៉ាងណា នៅថ្ងៃទី​ ២១ មិនា ២០១៣ខាងមុខនេះ៕ 


ដោយ ៖ កុសល
ប្រភព ៖ skysports