CamNews

តារា 

ជីជី សម្ញែង​ដើម​ទ្រូង​សិចស៊ី នៅ​មាត់​សមុទ្រ ខណៈ​ព័ត៌មាន​ស្នេហា​ស្ងប់ស្ងាត់

ភ្នំពេញ៖ មុននេះបន្តិចពិធីការិនីវ័យក្មេង សម្បូរមន្តស្នេហ៍កញ្ញា ពេជ្រ សូលីដា ហៅ ជីជី លេច
ឮព័ត៌មាន រអេចរអូចដ៏រសើបមួយថា នាង មានបុរសអ្នកមាន ទ្រព្យស្តុកស្តមម្នាក់ មានឋានៈជា
ឧកញ៉ា តាមជួយឧបត្ថម្ភ ពីក្រោយខ្នង ។ តែទោះជាយ៉ាងណាព័ត៌មាន ដែលលេចឮទាំងអស់នេះ
ត្រូវបានសាបរលាប ទៅតាមវាយោ អស់ទៅហើយ បន្ទាប់ពីពិធីការិនី សាច់សរូបនេះ ចេញមុខ
បកស្រាយ និងបដិសេធរួចមក ។

មួយរយៈចុងក្រោយនេះ ពិធីការិនី និងទើបក្លាយជាតារាសម្តែង កញ្ញា ជីជី ត្រូវបានអ្នកតាមដាន
សង្គមសិល្បៈ មើលឃើញថា ប្រជាប្រិយភាពរបស់នាង ហាក់កើនឡើងស្រឺតៗ ដូចទឹកឡើងខែ
វស្សាអ៊ីចឹង.. ហើយការងារសិល្បៈ ហាក់កាក់កបយ៉ាងខ្លាំង ព្រោះគេមើលឃើញថា ជីជី បាន
កាន់កម្មវិធី របស់ទូរទស្សន៍ CTN ច្រើនជាងពេលកន្លងទៅ ។

លើសពីនេះទៅទៀត តារាសម្តែងក្រមិចក្រមើម កញ្ញា ជីជី ក៏កំពុងតែទទួលបាន ប្រជាប្រិយភាព
និងការគាំទ្រពីសំណាក់មហាជន បានមួយកម្រិតទៀត បន្ទាប់ពីការសម្តែងខ្សែភាពយន្ត លើក
ដំបូងរបស់នាង ក្នុងរឿង"អាបពាក់មួយសុវត្ថិភាព វគ្គ២" បានចាក់បញ្ចាំង នៅតាមរោងកុន កាល
ពីពេលថ្មីៗនេះ។

អ្វីដែលធ្វើឲ្យមហាជន ចាប់អារម្មណ៍ខ្លាំងជាងនេះ គឺត្រង់ថាកញ្ញា ជីជី មានរូបសម្រស់ស្រស់ សោ
ភាគួឲ្យក្រឺតខ្នាញ់ ហើយការស្លៀកពាក់របស់នាង ក៏ដើរតាមសម័យកាល យុវវ័យផងដែរ។ ចំពោះ
ការស្លៀកពាក់របស់ តារាសម្តែងវ័យក្មេង សម្បូរស្នេហ៍រូបនេះ ត្រូវបានមហាជនមើលឃើញ នៅ
លើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់នាង ជាច្រើនម៉ូដ ក្នុងនោះគេបាន ចាប់អារម្មណ៍
ខ្លាំង
ទៅ លើឈុតរ៉ូបមួយ ដែលនាងស្លៀកឈរ ថតនៅមាត់សមុទ្រ ។

ការស្លៀកពាក់រ៉ូបឈរថត នៅក្បែរមាត់សមុទ្រនោះ ត្រូវបានគេមើលឃើញថា កញ្ញា ជីជី ហាក់ដូច
ជាសម្ញែង ដើមទ្រូងដ៏ទ្រលុកទ្រលន់ របស់នាងបន្តិចហើយ ។ តែការបង្ហាញបែបនេះ គឺជាការទាក់
ទាញមួយ សម្រាប់អ្នកទស្សនាលើប្រជាប្រិយភាពរបស់នាង ទោះជាយ៉ាងណាការស្លៀកពាក់បែប
នេះ គឺជាសិទ្ធិរបស់បុគ្គល ហើយការដែលស្លៀកពាក់ដូច្នេះ មើលទៅគឺមាន លក្ខណៈធម្មតា មិន
មានអ្វីសិចស៊ី ហើយលើលពីប្រពៃណីខ្មែរ នោះឡើយ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: gigi entertainment khmer star mc