គោមួយក្បាលមានឈ្មោះថា Raju នៅ Raipur ប្រទេសឥណ្ឌា បានកើតមកមានជើងចម្លែកជាងគេ គឺដល់ទៅ៥ ហើយជើងដែលលើសមូយ ខុសធម្មតានោះ មានរាងចម្លែកណាស់។ នេះគឺជាករណី ដ៏កម្រមួយ ដោយសារតែ ក្នុងចំនួនគោប្រមាណ ៥លាន ក្បាល គឺមានគោដែលមាន ជើង៥ ដូច្នេះ តែមួយក្បាលប៉ុណ្ណោះ។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ សត្វគោជើង៥ មួយក្បាលនេះ បានក្លាយជាសត្វគោដ៏ល្បី ពាស ពេញប្រទេស ដោយសារតែវាមានសមត្ថភាពអាចប្រទានពរ កើតបានកូនប្រុសដូចបំណង ដល់ ស្រ្តីមាន ផ្ទៃពោះ ដែលបានមកសុំពរពីវា។
គោមួយក្បាលនេះ ចាប់ថ្តើមមានឈ្មោះល្បី នៅពេលដែលស្ត្រីពោះធំម្នាក់ ដែលមានកូនស្រីដល់ ទៅ ៤នាក់ហើយនោះ បានចាប់ស្ទាបក្រចកជើងទី៥ របស់វា ដើម្បីបួងសួងសុំឲ្យខ្លួនកើតបានកូន ប្រុសម្នាក់។ ទីបំផុត ការសុំប្រាថ្នានេះ បានក្លាយជាការពិតមែន។ បន្ទាប់ពីរឿងនេះ បានឮតគ្នា ពីមាត់មួយ ទៅមាត់មួយមក មានស្រ្តីជាច្រើននាក់ បានរកគ្រប់វិធី ដើម្បីបានចាប់ប៉ះ ក្រចកជើង ទី៥ ដែលលើស របស់គោនោះ។
លោក Pratap ដែលជាម្ចាស់នៃគោចម្លែកនេះ បានឲ្យដឹងថា គ្រប់ស្ត្រីទាំងអស់ដែលធ្លាប់ បានប៉ះ ក្រចកជើងទី៥ របស់ Raju សុទ្ធតែកើតបានកូនប្រុសទាំងអស់។ គាត់មិនដឹងថា នឹងស្រាយបញ្ជាក់ យ៉ាងណា ស្តីពីមូលហេតុនេះទេ ប៉ុន្តែ Raju គឺពិតជាកាដូដ៏ប្រសើរមួយ ហើយគាត់ក៏ចង់ចែក រំលែកវា ទៅមនុស្សគ្រប់គ្នាផងដែរ។ ដើម្បីអាចចាប់ស្ទាប ក្រចកជើងគោនោះបាន គ្រប់ស្រ្តីទាំង អស់ត្រូវតែបង់ប្រាក់ប្រហែល ៨ដុល្លារ ក្នុងមួយលើក។
កាលពីថ្ងៃទី ២៣ ខែធ្នូ ទើបតែកន្លងទៅនេះ ក្មេងប្រុសទី ៣៣ បានកើតមកស្វាគមន៍ពិភពលោកថ្មី ដោយសារតែការប៉ះក្រចកជើងទី៥ គោចម្លែកនេះ។
“នៅថ្ងៃណាមួយនោះ ខ្ញុំនឹងនាំ Raju ទៅដល់ទ្វីបអ៉រ៉ុប និងទ្វីបអាមេរិច ដើម្បីនាំយកសុភមង្គល ដ៏ប្រសើរនេះ ដល់គ្រប់បណ្តាគូស្វាមីភរិយា ទាំងអស់" លោក Pratap បានបញ្ជាក់ឲ្យដឹងដូច្នេះ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ zing