CamNews

តារា 

Jay Park ចូលរូមជាមួយ YOMYOMF នៅលើ Youtube

លោកអ្នកជាពិសេសនារីប្រហែលជាបានស្គាល់ Jay Park ហើយថាជាតារាចម្រៀង Kpop ដ៏ល្បី
ម្នាក់ក៏ដូចជាអតីតសមាជិកក្រុម 2PM ផងដែរ។

បើគិតទៅតាំងពី Jay Park ចាកចេញពីក្រុម 2PM មកនោះគឺយូរណាស់មកហើយដែរ រហូតមក
ដល់ពេលនេះគឺបានចេញនូវអាល់ប៊ុមចម្រៀងជាច្រើនដែលជាចម្រៀងបែប Hip Hop និង Rap។
មកដល់ពេលនេះនរណាៗក៏និយាយដែរថា Jay Park គឺជាតារាម្នាក់ក្នុងចំណោមតារាដែលលេង
ឬកពាជាងគេនៅក្នុងតារាង Kpop តែកាលពីពេលថ្មីៗនេះផងដែរគេ បានឃើញវត្តមានរបស់តារា
រូបនេះនៅក្នុងកម្មវិធីមួយរបស់ Channel YOMYOMF នៅលើ Youtube ដែលសម្ដែងជាមួយនឹង
Kevin Jumbo ជាការប្រកួតគ្នាក្នុងការប្រម៉ាញ់ Zombie។

ការបង្ហាញខ្លួនក្នុងកម្មវិធីលើ Youtube ដែលមិនបានផ្ដល់ជាកម្រៃអ្វីបន្តិចសោះដល់ Jay Park នេះ
ត្រូវបានក្រុមអ្នកប្រើប្រាស់ Internet ភាគច្រើនដែលវាយតម្លៃលើតារាកូរ៉េបង្វែរចិត្តគំនិតមកគិត
វិជ្ជមានលើ Jay Park វិញថាគេមិនមែនជាមនុស្សលេងឬកពាដូចជាតារាផ្សេងៗនោះទេណាមួយ
គឹគេត្រូវហោះចេញពីកូរ៉េមកដល់អាមេរិកដើម្បីចួលរួមការថតវីដេអូខ្លីមួយនេះ។ វីដេអូនេះមើល
ទៅមានលក្ខណៈកំប្លែងម្យាងដែរហើយជាមួយគ្នានេះដែល Jay Park ក៏នឹងមានអាល់ប៊ុមថ្មីមួយ
ផងដែរដែលមានចំណងជើងថា Fresh Air Breathe It។ យើងទាំងអស់គ្នាសាកក្រលេកទៅមើល
វីដេអូខាងក្រោមនេះបន្តិចទៅមើល៕

ដោយ៖ ម៉ូកា
ប្រភពពី៖ YOMYOMF 


Tags: Jay Park Kpop