CamNews

តន្រ្តី 

SISTAR ច្រៀងបទ All Around The World របស់ Justin Bieber

ថ្មីៗនេះនៅក្នុងកម្មវិធី Sketchbook 4 របស់ប៉ុស្ត៍ទូរទស្សន៍ KBS របស់កូរ៉េ បានអញ្ជើញក្រុម
តារាចំរៀងស្រី ដ៏ស៊ិចស៊ី ៤ នាក់ មកចូលរួមជាភ្ញៀវកិត្តិយស ។ ក្រុមតារាចំរៀងស៊ិចស៊ីនោះ
មានឈ្មោះថា SISTAR ដែលទើបតែចេញ Album ថ្មីនិងវីដេអូចំរៀង " Give It To Me " ។



ក្នុងបទសំភាសន៍ក្នុងកម្មវិធី SISTAR បានប្រាប់ថាបទមួយចំនួន នេះជាស្នាដៃនិពន្ធរបស់ស្រី
ស្អាត Hyorin ដែលបញ្ចេញពីអារម្មណ៍ពិតៗរបស់នាង ។ ពិធីករក៏បានសួរទៅពួកនាងថា តើ
ចូលចិត្តការណាត់ជួបរបៀបណា?​ Hyorin ឆ្លើ់យថា នាងមិនចូលចិត្តមានរឿងពាក់ពាន់រញេ
រញ៉ៃឡើយ ដូចនេះហើយនាងមិនមាននោះទេ ចំណែក​ Dasom វិញប្រាប់ថា ប្រសិនបើនាង
មិត្តប្រុស ហើយយឺតការណាត់វិញ នាងប្រហែលជានៅមិនសុខទេ យ៉ាងតិចណាស់ក៏នាងនឹង
ខលទៅមិត្តប្រុសនាង ១០ ដងដែរ ។

ដើម្បីកំដរបរិយកាសកម្មវិធី SISTAR ក៏បានសំដែងបទ Give It To Me និងបទ All Around The
World របស់ Justin Bieber ផងដែរ ចង់ដឹងថាសំលេងរបស់ពួកគាត់ ផ្អែមពិរោះយ៉ាងណានោះ
ចឹងយើងទៅទស្សនាទាំងអស់គ្នា ៕
 




Tags: sistar kpop new mv album star