CamNews

តារា 

Park Bom កើនអាយុមួយឆ្នាំទៀតហើយកាលពីថ្ងៃទី ២៤ មិនា

តារាចំរៀងក្រុម 2NE1 Park Bom ទើបតែប្រារព្ធធ្វើពិធីខួបកំណើតគំរប់ ២៩ ឆ្នាំរបស់នាង
នៅប្រទេសម៉ាលេស៊ី ព្រោះក្រុម 2NE1 ត្រូវទៅសំដែងនៅទីនោះ ។
ក្រុមការងាររបស់ 2NE1 បានធ្វើរៀបចំនំខួបកំណើតអោយនាងយ៉ាងពិសេស ដោយមាន
ធ្វើជារូបស្បែកជើងកែងមាសលើនំខួបកំណើតរបស់នាង។ មិនតែប៉ុណោះអ្នកគាំទ្ររបស់
នាងក៏បានជូនពរនាងបន្ទាប់ពីបញ្ចប់កម្មវិធីផងដែរ ។



ចំណែកនៅក្នុង Twitter វិញក្រុមហ៊ុន YG Entertainment ក៏បានចូលរួមជូនពរនាងដែរដោយ
រចនារូបថតមួយសន្លឹកដ៏ស្រស់ស្អាត។ចំណែកអ្នកគាំទ្រនៅក្នុង Twitter វិញគេនាំគ្នាប្រើប្រាស់
hashtag #봄IsHere (#BomIsHere)ពាសពេញ Twitter ដើម្បីអបអរសាទរខួបកំណើតរបស់នាង ៕



នាងមានភាពសប្បាយរីករាយជាខ្លាំងហើយបានថ្លែងអំណរគុណដល់ ក្រុមការងារនឹងអ្នក
គាំទ្រទាំងអស់គ្នា នាងពិតជាមិនអាចបំភ្លេចថ្ងៃនេះបានទេក្នុងមួយឆាកជីវិតរបស់នាង៕ 


ដោយ ៖ លីលី
ប្រភព ៖ allkpop 


Tags: park bom 2ne1 birthday kpop