កូរ៉េ ៖ កំពូលតារាល្បីប្រចាំប្រទេសកូរ៉េ លោក Lee min ho បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមិនស្ទើរទេ នៅពេលដែលបានដឹងតម្លៃខ្លួនរបស់លោក ពេលដែលចេញទៅចូលរួមព្រឹត្តិការណ៍ណាមួយ នៅឯក្រៅប្រទេសម្តងៗ ។
ប្រភពផ្លូវការរបស់ប្រទេសកូរ៉េបានឲ្យដឹងថា ក្នុងតម្លៃចូលរួមកម្មវិធីរបស់មិត្តប្រុសនាង Suzy ម្តង មានតម្លៃដល់ទៅក្បែរ ៨០ សែនលានដុល្លារអាមេរិចឯណោះ ហើយក៏ជាតម្លៃថេរផងដែរ ។
ទោះបីជាបានដឹងថា តម្លៃខ្លួនខ្ពស់ដល់ថ្នាក់ទៅហើយ ប៉ុន្តែ Fans និងអ្នកជំនួសមួយចំនួននៅតែចង់បានតួប្រុសក្នុងរឿង "The Legend Of The Blue Sea" រូបនេះ ដើម្បីថតស្ពត ឬពាណិជ្ជកម្ម ព្រមទាំងថតកម្មវិធី ឬចូលរួមកម្មវិធីផ្សេងៗដដែល ។
គួរបញ្ជាក់ឲ្យដឹងផងដែរថា នៅពេលដែលគ្មានវត្តមានកំលោះសង្ហារូបនេះចូលរួមទេ ហាក់ធ្វើឲ្យអ្នកទស្សនាមិនសប្បាយចិត្ត និងខកបំណងមិនស្ទើរឡើយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo