ភ្នំពេញ៖ តារាសម្តែង ដែលត្រូវបានគេស្គាល់ថា ចូលចិត្តលេងខ្លួនស៊ិចស៊ី និងតែងតែបង្ក ឲ្យ មហា ជនភ្ញាក់ផ្អើល ទាំង ក្នុងបណ្តាញសង្គមហ្វេសប៊ុក កញ្ញា សេង សូណា បានបញ្ជាក់ប្រាប់ កាលពី ពេលថ្មីៗនេះថា នាងកំពុងតែត្រៀមខ្លួន ចូលសម្តែងជាមួយ ផលិតកម្មហូលីវូដ ដែលមាន ជន ជាតិបរទេសជាអ្នកដឹកនាំ ក្រោយឱកាសបុណ្យចូលឆ្នាំថ្មី រួចរាល់ ខាងមុខនេះ។
តារាសម្តែងស៊ិចស៊ីចាស់ដៃ កញ្ញា សេង សូណា ហាក់មានយីអ៊ុនឡើងក្រឺតៗ បើទោះបីជាមាន មតិ រិះគន់ធ្ងន់ៗ ទៅលើ រូបនាងក្តី ក៏ការងារសិល្បៈរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ ស្ទើរតែរក ពេល សម្រាកគ្មាន ជាពិសេសនាងបានចូលរួមថត យ៉ាងសកម្មឲ្យបណ្តាផលិតកម្មក្នុងស្រុកល្បីៗ ជា ច្រើនដើម្បីត្រៀម កម្សាន្តសប្បាយ បុណ្យចូលឆ្នាំថ្មី។ លើសពីនេះ ទៅទៀត ស្រីស្រស់ សុដន់ មូលក្បំ សេង សូណា ត្រូវបានផលិតកម្មបរទេស លំដាប់ហូលីវូដ ទាក់ទងឲ្យនាងថត ភាពយន្ត ដែលត្រូវសម្តែងជាមួយ នឹងតួបរទេស ហើយនឹងត្រូវដាក់បញ្ចាំង នៅសហរដ្ឋអាម៉េរិក ក្រោយ ពេលថតចប់ រួចរាល់។
តាមរយៈការលេងខ្លួនស៊ិចស៊ី មិនសំចៃដៃ របស់កញ្ញា សេង សូណា ធ្វើឲ្យគេស្គាល់ក្នុង រយៈ ពេលដ៏ខ្លីនេះ បានថ្លែង ឲ្យដឹងថា នាងត្រូវបានអ្នកដឹកនាំភាពយន្តបរទេស ហៅទៅចុះកិច្ចសន្យា ថតរឿងថ្មី។ នាងនិយាយថា “ខ្ញុំបានទៅមើល ត្រេមុខ រួចរាល់ហើយ អ្នកដឹកនាំរឿង សម្តែងការ ពេញចិត្ត មកលើរូបខ្ញុំ។ ខ្ញុំក៏ឆ្ងល់ដែរថា មានតារាខ្មែរជាច្រើនហើយ ដែលគេជ្រើសរើស យកមក សាកកាំមេរ៉ា ប៉ុន្តែមិនជាប់បែរជាមកជាប់ រូបខ្ញុំទៅវិញ”។
តាមរយៈការបកស្រាយ នឹងបង្ហើបឲ្យដឹង របស់កញ្ញា សេង សូណា នៅពេលនេះ គឺស្របពេល ជាមួយនឹង ថ្មីនេះមាន ពាក្យចចាមអារ៉ាមថា តារាសម្តែងស៊ិចស៊ី សេង សូណា ត្រៀមថតរឿងស៊ិច បង្កឲ្យមានភាពភ្ញាក់ផ្អើលពីសំណាក់ អ្នកសិល្បៈ ក៏ដូចជាមហាជន ធ្វើឲ្យមានការរិះគន់ យ៉ាង ចាស់ ដៃ ព្រោះនាងជាតារាខ្មែរ។ មានប្រពៃណីវប្បធម៌ល្អផូរផង់ នាងមិនអាចធ្វើបែបនេះ ជាន់ឈ្លី វប្បធម៌ខ្មែរឡើយ។
សេង សូណា បានបញ្ជាក់ច្បាស់ៗត្រង់កន្លែងនេះថា នាងជាតារាខ្មែរ ជាកូនខ្មែរនឹងជាអ្នកសិល្បៈ នាងមិនថ្លើមធំ ប្រព្រឹត្តទង្វើដូចអ្វី ដែលបានលេចលឺ ខាងលើនោះឡើយ ព្រោះមហាជន អាច យល់ច្រឡំ ទៅលើរឿងនាងកំពុងរៀបចំ ខ្លួនថត ឲ្យភាពយន្តហូលីវូដ ក្រោយឱកាស បុណ្យចូល ឆ្នាំថ្មីនេះ។ ទោះបីជាយ៉ាងណាកញ្ញា សេង សូណា មិនបាន បង្ហើបពីចំណងជើងរឿង និងឈ្មោះ ផលិតកម្ម ឲ្យបានដឹងជាមុនឡើយ ខណៈដែល សេង សូណា បញ្ជាក់ថាចង់ឲ្យ មហាជន មានការ ភ្ញាក់ផ្អើល ៕
ផ្តល់សិទ្ធិ ៖ ដើមអំពិល