CamNews

តន្រ្តី 

DJ ក្តិប ចូលសិល្បៈចំរៀងសារជាថ្មី ជាមួយបទថ្មី មិនចំលងពីគេ (មានវីដេអូ)

ដូចដែលទស្សនិកជនបានស្គាល់ហើយថា DJ ក្តិប គឺជាតារាចំរៀង Rap មាឌតូចក្រមិចក្រមើម
ដែលតែងតែ ច្រៀងជាចង្វាក់ Rap លឿនមិនសូវជាច្រៀងបទ មនោសញ្ជាតិនាប៉ុន្មានទេ ។
ថ្មីៗនេះ វីដេអូមួយរបស់ DJ ក្តិបត្រូវបានបង្ហោះចូល បណ្តាញសង្គម Facebook បានទាក់ទាញ
ចំណាប់អារម្មណ៍ របស់ទស្សនិកជនយ៉ាងច្រើន ។



វីដេអូនោះ គឺជាវីដេអូចំរៀងបទថ្មី របស់ DJ ក្តិប ដែលមិនទាន់ចេញពេញនៅឡើយទេ តែទទួល
បានការគាំទ្រ ដោយ Like និង Share ជាច្រើន ។ វីដេអូចំរៀងថ្មី របស់ DJ ក្តិប នោះមានចំណង
ជើងថា " អាត្មានិយម " ដែលសំដែងដោយផ្ទាល់ពី DJ ក្តិប និង ពិធីការនី Gigi ។ មួយបទនេះ
គឺស្ថិតក្នុងផលិតកម្ម LDPicture ដែលបានអះអាងថា ជាស្នាដៃខ្មែរពិតៗ មិនចំលងពីបរទេសឡើយ ។
តោះទស្សនិកជន យើងទៅទស្សនាទាំងអស់គ្នាទៅមើល ៕

 


ដោយ ៖ លីលី
ប្រភព ៖ facebook 


Tags: khmer star star singer freshie cambodia entertainment ldpicture dj kdeb gigi