ស្ទើរតែមិនគួរអោយជឿ ៖ កម្មវិធីរៀបមង្គលការមួយ បញ្ជប់ទៅដោយក្តីសោកសៅជាទីបំផុត
ពោលគឺ មនុស្សដល់ទៅ ៣ នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងថ្លុកឈាម នៅហ្នឹងកន្លែង
ក្រោយពីមានករណីផ្ទុះអាវុធ AK-47 អំឡុងពេលដែលមានកម្មវិធីរាំលេងសប្បាយ។
គួររំឭកផងដែរថា បើយើងងាកក្រឡេកទៅមើលខ្សែអាថ៍វីដេអូខាងក្រោមនេះវិញ ត្រូវបានរក
អោយឃើញថា ក្រុមមនុស្សជាច្រើននាក់ កំពុងតែសប្បាយរីករាយក្នុងការរាំលេងកំសាន្តបទ
Gangnam Style ដើម្បីជាការអំណរសារទរក្នុងកម្មវិធីរៀបមង្គលការនៅក្នុងប្រទេស យេមែន
មួយនេះ តែដឹងអីថា មានពេលមួយនោះ គេបែរជាឃើញមានមនុស្ស ៣ នាក់ដេកស្លាប់នៅ
ក្នុងថ្លុកឈាមទៅវិញ បើតាមប្រភពសារព័ត៌មានថា បណ្តាលមកពីការផ្ទុះអាវុធបាញ់ចំពួក
គេដោយអចេតនា ជាជាងការបន្លឺសម្លេងផ្ទុះអាវុធនេះឡើង ដើម្បីជាការសាទរនៃកម្មវិធីរៀប
អាពាហ៍ពិពាហ៍មួយនេះ។
ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើ ទិដ្ឋភាពរួមនាពេលនោះ អាចកើតឡើងបានយ៉ាងណា
តាមដានទស្សនាវីដេអូឃ្លីបខ្លីដែលមាននៅខាងក្រោមនេះបន្តិចទៅ ៖
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ម៉េត្រូ