CamNews

តារា 

ចំជាមានតែមួយនៅលើលោកមែន!​ Fans ផ្ទុះសំណើចគ្រប់ៗគ្នា ក្រោយឃើញអក្សរនៅលើអាវ ដែល Kimberly ទិញជាកាដូ

ព័ត៌មានកំសាន្ត ៖ ផ្ទុយស្រឡះពីការគិតរបស់ក្រុមអ្នកគាំទ្រជាច្រើន ទាំងក្នុងនិងក្រៅប្រទេស ក្រោយពីលោក Mark prin បានផ្តល់កិច្ចសម្ភាស៍ឲ្យអ្នកកាសែត នៅពេលដែលលោកបាននិយាយថា Kimberly បានទិញកាដូជាអាវមួយសម្រាប់លោកនៅថ្ងៃកំណើត ព្រមទាំងជាកាដូដែលមានតែមួយនៅលើលោកពិតមែនផង ។ ក្នុងនោះផងដែរ Fans ក៏ស្រមៃឃើញថា ប្រហែលជាអាវដែលពោរពេញទៅដោយភាពផ្អែមល្អែមនិងអត្ថន័យស្នេហាហើយមើលទៅ ប៉ុន្តែវាផ្ទុយស្រឡះពីការគិតទៅវិញ ។ 

ដោយយោងតាមរយៈការ Live វីដេអូនៅក្នុងគណនី IG បានឲ្យដឹងថា អាវដែលមានតែមួយនៅលើលោករបស់ នាង Kimberly ទិញជាកាដូក្នុងថ្ងៃខួបកំណើតរបស់លោក Mark prin គឺភ្ជាប់នៅលើអាវនោះថា "I'm fucking Mark Prin" រហូតធ្វើឲ្យអ្នកគាំទ្ររបស់តារាល្បីទាំងពីរដួងនេះ ផ្ទះសំណើចស្ទើរគ្រប់ៗគ្នា ព្រោះខុសពីការគិត ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ IG


Tags: Mark prin Kimberly