ភ្នំពេញ ៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្តែងស្រីកំពុងល្បីឈ្មោ កញ្ញា ឌី សូនីតា បានបង្ហោះរូបថតមួយសន្លឹកដោយភ្ជាប់មកជាមួយនិងចំណងជើងយ៉ាងវែងថា "ពេលក្រគេថាយើងគ្មានកំណើត ពេលខំប្រឹងដល់មានគេថាយើងមានគេចិញ្ចឹម។ ពេលមិនល្បីគេថាគ្មានសម្ថភាព ពេលល្បីគេថាតាមខ្សែរ។ ពេលយើងសប្បាយអរគេថាយើងភ្លេចកំណើត ពេលយើងធ្លាក់ខ្លួនឈឺគេថាយើង ចង់ស្រែករកជំនួយ។ ពេលមិនញញឹមសើចដាក់ គេថាយើងរឹក ពេលសើចសប្បាយដាក់គេថាយើងអាស។ ពេលខំប្រឹងមានហើយជួយសប្បុរសធម៌គេថាយើងជោ ពេលមិនធ្វើអីសោះគេថាយើងគ្មានចិត្តបុណ្យគ្មានគុណធម៌។"
កញ្ញបានបន្ថែមទៀតថា "ពេលធ្វើល្អមិនសូវមើលឃើញ ពេលខុសម្តងនាំគ្នាជេពេញប្រទេស។ តារាខ្មែរធ្វើអីក៏ខុស តារាគេជីវិតអប្បលសោះធ្វើមើលមិនឃើញ។និយាយឡើងសិល្បះត្រូវតែជាគំរូគេ ប៉ុន្តែអ្នកដែលមិនមែនជាសិល្បះធ្វើគំរូអីខ្លះហើយ?
បើខ្មែរឯងមិនអោយតម្លៃផងកុំថាឡើយ១០ឆ្នាំក្រោយសិល្បះខ្មែរនឹងរីកចំរើន ២០ឆ្នាំទៀតដឹងមិចផង។ឱខ្មែរអើយខ្មែរ.....ខ្ញុំស្រលាញ់ជាងគេស្រុកសំបូរពោពេញ មានសិល្បះតន្ត្រីប្រដេញ រលកតាមបោករលីង សូមជួយទន្ទីញ ជួយថែររក្សា (ជួយថែររក្សា..... ជួយថែរសិល្បះដូនតា) នៅចាំបទនេះបានទេ? បទពូឃ្លាំង ពិរោះណាស់ ចាំក្នុងខួររហូត។ ចាំជាងគេគឺ ឱខ្មែរអើយខ្មែរ ខ្ញុំឌីសូនិត្តាអ្នកសិល្បះខ្មែរគ្មានជំនាញច្បាស់លាស់" ។
បើយោងតាមសារមួយនេះ ហាក់ចង់បញ្ជាក់អត្ថន័យឲ្យខ្មែរងាកមកស្រលាញ់និងគាំទ្រខ្មែរដូចគ្នាផង ៕
ដោយ ៖ គន្ធា