ភ្នំពេញៈ តារាចម្រៀងដែលអាចបកស្រាយ បទចម្រៀងបានច្រើនភាសា កញ្ញា ឌី សុនីត្តា
ដែលកំពុងតែ មានប្រជាប្រិយភាពនៅក្រៅប្រទេសខ្លាំង ដោយសារ តែមានសមត្ថភាព អាច
ច្រៀងបទបរទេស បានយ៉ាងពិរោះក្រអួនក្រអៅ នាងក៏ត្រូវបានបងប្អូនខ្មែរ រស់នៅក្រៅប្រ-
ទេស មានការចាប់ អារម្មណ៍ថែមទៀត ហើយក៏បានធ្វើការទទូច សំណូមពរឲ្យ Sponsor
អញ្ជើញនាងទៅសម្តែងម្តងហើយ ម្តងទៀតមិន ធុញទាល់តែសោះ។
ជួបជាមួយ Looking TODAY តាមទូរស័ព្ទ កញ្ញា ឌី សុនីត្តា បានថ្លែងជាមួយសំដីមួយៗ លាយ
ឡំជាមួយសំឡេង សើចក្អាកក្អាយថា តាមពិតទៅសម្រាប់នាង ការចេញទៅក្រៅប្រទេស គឺ
គ្រាន់តែជា ការងារបន្ទាប់បន្សំនៅពេលទំនេរ ពីការងារក្នុងស្រុកតែប៉ុណ្ណោះ ព្រោះថានាងមិន
សូវចង់ចេញទៅក្រៅប៉ុន្មានទេ ប្រសិនបើការងារក្នុងស្រុករវល់ ហើយអាចរកប្រាក់បានតិចឬ
ច្រើន មិនដូចការទៅសម្តែងឯនាយសមុទ្រក៏ដោយ ក៏នាងសប្បាយចិត្ត ជាមួយការងារក្នុង
ស្រុកច្រើនជាង។
ស្រីតូចច្រឡឹងវ័យក្មេងរូបនេះ បានប្រាប់ឲ្យដឹងបន្តទៀតថា តាមការពិតទៅមូលហេតុ ដែល
ក្នុងមួយ រយៈពេលចុងក្រោយនេះ នាងបដិសេធមិនទទួលចេញទៅក្រៅ នៅក្នុងឆ្នាំនេះដោយ
សារ តែនាងរវល់ ថតរឿងថតកាយវិការខារ៉ាអូខេ និងមុខរបរច្រើន។
កញ្ញា ឌី សុនីត្តា បានប្រាប់ឲ្យដឹងបន្ថែមទៀតថា “ ចំពោះខ្ញុំការចេញទៅក្រៅប្រទេសគឺ មាន
បងប្អូន ទស្សនិកជនគាំទ្រច្រើនជាង ក្នុងស្រុក ហើយក៏អាចរកចំណូលបាន ច្រើនដែរ ។ មូល
ហេតុ ដែលខ្ញុំ មិនសូវចង់ចេញទៅសម្តែងនៅក្រៅ ដោយសារតែការចេញទៅក្រៅការដើរហើរ
ការរស់នៅ គឺមានការ លំបាកច្រើន ព្រោះថាអាកាសធាតុខុសគ្នា ហើយនៅពេលឈឺម្តងៗពិ-
បាកណាស់ តែខ្ញុំក៏សូមទោស បងប្អូនឯក្រៅប្រទេសផង ដោយសារតែការអាក់ខានរបស់ខ្ញុំ
មិនបានចេញទៅតាមការអញ្ជើញ ដោយសារតែខ្ញុំចង់ពន្យារពេលចាំឆ្នាំក្រោយ ចង់ទុកពេល
ពង្រឹងការងារក្នុងស្រុក ហើយមួយទៀត មិនចង់ទៅញឹក ញាប់ខ្លាចបងប្អូនធុញ ” ។
តារាស្រីវ័យជាង២០ឆ្នាំរូបនេះ ក៏បានលាយឡំនឹងសំដីមួយៗទៀតថា ធាតុពិតទៅនាងនិយាយ
បែបនេះ មិនមែនមានន័យថាមិនទទួលការអញ្ជើញចេញទៅក្រៅទេ គ្រាន់តែនាងចង់ទុកពេល
នៅស្រុក ឲ្យបានយូរតិច ម្យ៉ាងនាងទើបតែត្រឡប់មកស្រុក បានប្រហែលកន្លះឆ្នាំ ហើយនៅ
អំឡុងខែ កញ្ញា ខាងមុខនេះ នាងក៏ប្រហែលជាអាចមាន គម្រោងចេញទៅប្រទេសទី២ក្រៅ
ពីអូស្ត្រាលី ដោយសារតែនាងចង់ទុក ពេលចេញទៅក្រៅប្រទេសផ្សេងៗ ឲ្យមានការយល់ដឹង
}ពីការរស់នៅ របៀបរប្រៀបអាកាសធាតុ និងភាពខុសប្លែករវាងប្រទេសមួយទៅប្រទេសមួយ។
ទោះជាយ៉ាងណាតារា សម្តែងរាងខ្ពស់ស្រឡះ រូបរាងស្រឡូនទម្រង់មុខស្រស់ សម្បូរមន្តស្នេហ៍
រូបនេះ បានប្រាប់ទៀតថា សម្រាប់នាងធ្លាប់ចេញទៅអូស្ត្រាលី៣ដងហើយ ដោយនាងមិនទាន់
មានឱកាសចេញទៅប្រទេសផ្សេងទេ “តែទោះជាខ្ញុំទៅ៣ដងក៏ពិតមែន តែសន្ទុះនៃការគាំទ្រ
នៅតែមាន ហើយការ អញ្ជើញមកលើខ្ញុំក៏នៅតែមានគ្រាន់ តែខ្ញុំចង់លើកពេលចាំចេញ ទៅ
ឆ្នាំក្រោយវិញខ្លាចទៅ ញាប់ពេកធ្វើ ឲ្យគេធុញមុខដែរហ្នឹង”៕
ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល