ភ្នំពេញៈ កញ្ញានៅ សូនីតា ដែលជាតារាស្រី រូបស្រស់សោភា ដែលកន្លងមក ធ្លាប់ជំពប់និងរឿងរ៉ាវ
ស្នេហាពីអ្នកមាន អំណាចជាច្រើនតែ ជារឿយៗនាងតែង តែបដិសេធ មិនព្រមទទួល យកស្នេហា
នោះ ទាល់តែសោះ ដោយនាងអះអាងថា មិនទាន់ចង់ គិតពីរឿងស្នេហា។
តែដោយឡែកថ្មីៗនេះ ពិធីការិនីនៅស្ថានីយ ទូរទស្សន៍ប៉ុស្តិ៍លេខ៥ កញ្ញា នៅ សូនីតា បានប្រកាស
ក្តែងៗ នៅលើបណ្តាញ ទំនាក់ទំនងសង្គម នៅលើ Profile របស់នាងជាភាសាខ្មែរថា “ខ្ញុំចង់រៀបការ”
ដែលនេះជាសញ្ញា ដែលនាងចង់បង្ហាញ ពីទឹកចិត្តរបស់នាង ថាចង់មានម្ចាស់គ្រង បេះដូងនិងសាង
ជីវិតគូ ជាមួយបុរសនៅក្នុង ក្តីស្រមៃរបស់នាង។
នៅក្នុងពាក្យសំដីដែល នាងបានសរសេរនៅលើ Facebook នោះដែល ក៏មានបុរសជាច្រើន បានឆ្លើយ
តបសុំស្នេហ៍ និងសុំខ្លួនធ្វើជា ម្ចាស់បេះដូងរបស់នាង មិនតិចទេបន្ទាប់ពី នាងបានប្រកាស ជាសាធា
រណៈ ថានាងចង់រៀបការបែបនេះ ។
ជាមួយគ្នានោះ ក៏មានទស្សនិកជន ជាច្រើនមានការងឿង ឆ្ងល់ណាស់ ដែលនៅសុខៗ តារាស្រីរូប
នេះបែរ ជាប្រកាសក្តែងៗថា នាងចង់រៀបការទាំងដែល កន្លងមកនាងធ្លាប់ បាននិយាយថា នាងមិន
ទាន់ចងគិតពីរឿង នេះទាល់តែសោះ ហើយពេលនេះនាងបែរជា បង្ហាញពី សញ្ញាណវិជ្ជមាន ចង់
បង្កើតគ្រួសារនោះ ថាទំនងប្រហែល ជានាងបាន ជួបបុរសកំពូលស្នេហ៍ ហើយមើលទៅបាន ជា
និយាយថាខ្លួន ចង់រៀបការបែបនេះ។
ពាក់ព័ន្ធនិងការលើកឡើង របស់តារាស្រីរូបនេះដែល Looking TODAY មិនអាចទាក់ទងនាង ដើម្បី
ឲ្យបកស្រាយ ពីការលើកឡើងរបស់នាងថា ចង់រៀបការនៅលើ Facebook នោះបានទេ តែទោះជា
យ៉ាងណា យើងសង្ឃឹមថានាង និងចេញមុខបកស្រាយ ពីបញ្ហានេះក្នុងពេលឆាប់ៗ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល