ភ្នំពេញៈ តារាសម្តែងដែលធ្លាប់មានឈ្មោះ បោះសំឡេងនៅក្នុងវិថីសិល្បៈ កញ្ញ សាន សុម៉ាលី ថ្មីៗនេះ នាងបានបង្ហោះរូបថតសិចស៊ី បញ្ចេញសាច់ដើមទ្រូង ទ្រលុកទ្រលន់សរខ្ចីជាច្រើនសន្លឹក នៅលើ បណ្តាញទំនាក់ទំនងសង្គម ធ្វើឲ្យអ្នកដែលបាន ឃើញរូបថត ទាំងនោះ ហើយមានការភ្លាត់មាត់សរសើរ គ្រប់ៗគ្នា និងបានដាក់រហ័សនាមឲ្យនាង ថាជា តារាស្រីសិចស៊ីប្រចាំឆ្នាំ ២០១៣ថែមទៀតផង។
មួយរយៈពេលចុងក្រោយនេះគេសង្កេតឃើញ តារាស្រីដែលធ្លាប់សម្ញែងភាពសិចស៊ី និងធ្លាប់ ទទួល បានរហ័សនាមថា ជាតារាសិចស៊ីជាច្រើន ដួងបានផ្លាស់ប្តូរ ការស្លៀកពាក់ពី បញ្ចេញ សាច់ដើមទ្រូង មកជាស្លៀកពាក់ជិតលើជិតក្រោម ហាក់បង្ហាញពីការខ្លាចរអាក្នុងការ ស្លៀក ពាក់ខើចលើខើចក្រោម ក្រោយពីត្រូវព្រនង់នៃការរិះគន់ ពីសំណាក់មហាជនគ្រប់មជ្ឈមដ្ឋាន ដែលចោលកន្ទុយភ្នែក សម្លឹង មើលពួកគេមិនដាច់នោះ។
ប៉ុន្តែថ្មីៗនេះគេបែរជាឃើញវត្តមាន តារាស្រីមានឈ្មោះល្បីគួរសម កញ្ញា សាន សុម៉ាលី បែរជាសម្ញែង រូបថតសិចស៊ី ស្លៀកពាក់ បញ្ចេញ ល្វែងលើបញ្ចេញសាច់ក្បាលពោះ ជាដើម ដើម្បីទាក់ទាញការចាប់ អារម្មណ៍ ពី ទស្សនិកជននិងមិត្តយុវវ័យដោយ មិនខ្វល់ពីក្រសែភ្នែក នៃការរិះគន់សម្លឹងមើលនាងទាល់ តែសោះ ដោយសារតែការស្លៀកពាក់ របស់នាងបែបនេះ បានធ្វើឲ្យទស្សនិកជន មួយចំនួន បានលើក ឡើងថានៅក្នុងឆ្នាំនេះ តារាស្រីដែលទទួលបានរហ័សនាម និងពានជាតារាសិចស៊ី លេចធ្លោខ្លាំងជាង គេប្រចាំឆ្នាំ ២០១៣នេះ ប្រហែលជាធ្លាក់ទៅលើ កញ្ញា សាន សុម៉ាលី ហើយមើលទៅ ។
គេនៅចាំបានថាកាលពីពេល កន្លងមកធ្លាប់មានតារាសិចស៊ី ស្រីល្បីឈ្មោះជាច្រើន បាន ទទួលរងការ រិះគន់យ៉ាងចាស់ដៃ ពីសំណាក់ទស្សនិកជន ដោយនៅក្នុងនោះមានវត្ត មាន តារាស្រី ឆៃ លីដាឡែន, កុល ដាវី, ប៊ុន ផៃលីន, ពេជ្រ អាវីហ្សា, ព្រីម លីហ្សា,ស៊ឹម ថៃណា,ឆយី, ញឹម ចាន់ថន និងតារាស្រី មួយចំនួនទៀត ហើយរហូតមកដល់ពេលនេះចាប់ តាំងពីខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មាន គម្រោងហៅ តារាស្រីសិចស៊ីទាំងអស់នោះ ទៅដុះក្អែលម្តងរួចមកគេឃើញ តារាស្រីទាំងអស់នោះ មានការប្រែប្រួលផ្លាស់ប្តូរពីការស្លៀក ពាក់ខើច លើក្រោមមកជាស្លៀកពាក់ស្រគត់ ស្រគំជាងមុនច្រើន។
ដោយឡែកតារាសម្តែងស្រី កញ្ញា សាន សុម៉ាលី វិញបន្ទាប់ពីនាងរំលេច រូបស្លៀកពាក់ បញ្ចេញល្វែង លើនេះ គេមិនដឹងថានាង ចង់ឆ្លៀតពេលដណ្តើម ពានជាតារាសិចស៊ីប្រចាំឆ្នាំនេះ ឫក៏យ៉ាងណានោះទេ មានតែទស្សនាទាំងអស់គ្នាថារូបថត ដែលនាងបានបង្ហោះ នៅលើ បណ្តាញ ទំនាក់ទំនងសង្គម Facebook របស់នាងមានភាពសិចស៊ីដល់កម្រិតណា អាចក្លាយជាតារាសិចស៊ីប្រចាំឆ្នាំបានអត់ ? ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល