CamNews

តារា 

Kpop: ភាព Sexy គឺជាផ្លូវ ឆ្ពោះទៅកាន់ ប្រជាប្រិយភាព ដែលមិនអាចប្រកែកបាន

ចាប់តាំងពីឆ្នាំ ១៩៩០ មកវិស័យចម្រៀង Kpop ត្រូវបានគេយកចិត្តទុកដាក់ច្រើនហើយតារាស្រី
ក្នុងក្រុម Kpop ផ្សេងៗបានចាប់ផ្ដើមមានម៉ូដបែប សិចស៊ី ប្លែកៗច្រើន ដែលចាប់ផ្ដើមពីក្រុម Fin
KL, SES ដែលមាន BoA នៅក្នុងនោះផងដែរ។


ជាមួយគ្នានេះផងដែរ Style សិចស៊ី ទាំងនោះក៏ត្រូវបានក្រុម Baby VOX យកទៅប្រើប្រាស់ដើម្បី
ប្រជាប្រិយភាពរបស់ខ្លួនផងដែររហូតដល់ក្រុមនេះត្រូវបានគេចាត់ចូលក្នុងបញ្ជីខ្មៅផងដែរ។


ក្រោយមកភាព សិចស៊ី ត្រូវបានគេយកចិត្តទុកដាក់សារជាថ្មីចាប់ពីឆ្នាំ ២០០៦ មកក្រោយពេល
ដែលក្រុមនារីជាច្រើនបានចេញមកប្រឡូកក្នុងវិស័យសិល្បះដូចជា SNSD ក្រុម Wonder Girl ក៏
ដូចជា 2ne1 ជាដើមនឹងនៅមានក្រុមជាច្រើនទៀត។ ហើយក្នុងនោះបទចម្រៀងដែលប្រើប្រាស់
Style សិចស៊ី ជាងគេនោះគឺបទ Abracadabra របស់ Brown eyed girls។


ក្រោយៗមកដោយសារតែក្រុមចម្រៀងនារីបានចេញមកច្រើនលើសលុបបានបណ្ដាលអោយការ
ប្រើប្រាស់បរិបទ វីដេអូចម្រៀង សិចស៊ី បានក្លាយជាផ្លូវមួយសម្រាប់ទាក់ទាញប្រជាប្រិយភាព។
និយាយរួមមកដល់ពេលនេះរាល់ស្រីៗ Kpop ភាគច្រើនគឺផ្ដោតទៅលើភាព សិចស៊ី ជាជាងទេព្យ
កោសល្យច្រៀងពិតប្រាកដ ចុះលោកអ្នកវិញគិតយ៉ាងណាដែរ?

ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: sexy sex kpop star