CamNews

តារា 

ក្រុមតារាចម្រៀង T ARA ទីបំផុតបានរួចផុតពី ពាក្យចចាមអារាម ទាំងនោះ ជាផ្លូវការហើយ

ព័ត៌មានកំសាន្ត ៖ ចាប់តាំងពី មានរឿងអាស្រូវ ក្នុងការគំរាមកំហែងមក សមាជិកក្រុមដែលមានឈ្មោះថា Hwayoung បានត្រឡប់មកវិញជាថ្មីម្តងទៀតនៅក្នុងឆ្នាំ ២០១២ ហើយក្រុមតារាចម្រៀងស្រី T-ARA ក៍ក្លាយទៅជា ក្រុមដែលមានកេរ្តិ៍ឈ្មោះ អវិជ្ជមាន ក្នុងប្រទេសកូរ៉េ ។


ជាការពិតណាស់ ក្រុមតារាចម្រៀង T-ARA នៃផលិតកម្ម MBK Entertainment បានធ្លាក់ខ្លួនពី ផ្នែកមួយនៃកំពូល នៅក្នុងវិស័យ Kpop ដោយសារតែទទួលរងនូវការប៉ះពាល់ ដោយពាក្យចចាមអារាមទាំងនោះ រហូតដល់សព្វថ្ងៃនេះ ។ ហើយពេលនេះ ក្រុមអ្នកគាំទ្រ បានអះអាងថា ពាក្យចចាមអារាម ទាំងនោះមិនមែនជា ការពិតទេ ក្រុមអ្នកគាំទ្របានសម្តែង ការអាណិតអាសូរ យ៉ាងខ្លាំង និងកំពុងតែធ្វើការប៉ះប៉ូវ នៅក្នុងប្រទេសកូរ៉េ នូវកំហុសទាំងឡាយ ដែលបានធ្វើមិនសមរម្យទៅកាន់ ក្រុមតារាចម្រៀង T-ARA ។ 



តោះនាំគ្នាទៅទស្សនាមតិយោបល់របស់ប្រជាជន នៅ Seoul ទាំងអស់គ្នា​ ៕ 



ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo


Tags: T-ARA Seoul South korea kpop