អ្នកបើកបរនៅលើកោះមួយរបស់ប្រទេសកាណាដា បើសិនត្រូវនគរបាលចាប់បានពេលកំពុង
ស្រវឹងស្រា នឹងត្រូវទទួលពិន័យដោយការ...អង្គុយស្ដាប់ចម្រៀងរ៉ុក ជាមួយនឹងសម្លេងឮខ្លាំង។
នេះគឺជាការព្រមានពីនាយកដ្ឋាននគរបាល Kensington នៅលើកោះ Prince Edward នៃប្រទេស
កាណាដា ក្នុងបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពិសេសគឺនៅក្នុងរដូវបុណ្យណូអែលខាង
មុខ។
ប្រភពព័ត៌មានឱ្យដឹងថា អ្នកបើកបរណាក៏ដោយ ឱ្យតែនគរបាលរកឃើញថា កំពុងបើកបរក្នុង
ស្ថានភាពស្រវឹង នឹងត្រូវទទួលពិន័យដោយការអង្គុយស្គាប់ចម្រៀងរ៉ុករបស់ Chad Kroeger
និងបណ្ដាសមាជិករបស់ក្រុមចម្រៀងរ៉ុក Nickleback ដោយបើកសម្លេងឮខ្លាំង។
ក្រៅពីការត្រូវអង្គុយស្ដាប់ចម្រៀងរបស់ Nickelback អ្នកបំពានច្បាប់ចរាចរណ៍នឹងត្រូវបង់ប្រាក់
ពិន័យចំនួនច្រើន ឬក៏ត្រូវហាមឃាត់មិនឱ្យបើកបររយៈពេលមួយឆ្នាំ។
សូមបញ្ជាក់ថា ក្រុមចម្រៀង Nickelback ត្រូវបានបង្កើតឡើងនៅ Alberta ប្រទេសកាណាដា
កាលពីឆ្នាំ ១៩៩៥ និងបានចេញលក់ចំនួន ៨អាល់ប៊ុម។
ថាសចម្រៀងរបស់ក្រុម Nickelback
ក្រុមចម្រៀងខាងលើ បានលក់ចេញ ៥០លានថាសចម្រៀងក្នុងឆ្នាំ២០០១ ជាមួយនឹងបទ
ចម្រៀង How You Remind Me ដែលត្រូវបានវាយតម្លៃថា ជាចម្រៀងរ៉ុកដែលលក់ដាច់ជាង
គេបំផុតក្នុងអំឡុងមួយទសវត្សរ៍របស់ Billboard ។
ប្រែសម្រួល ៖ តារា
ប្រភព ៖ Standard