CamNews

តារា 

សុខ មុន្នីពិសី ត្រូវបុរសសម្បូរទ្រព្យម្នាក់ សារភាពសុំស្រឡាញ់ដោយត្រង់ៗ តែគ្មានចម្លើយ

(ភ្នំពេញ)៖ តារាសម្តែងសិចស៊ី ស្រស់ស្អាតត្រូវជាប្អូនស្រី កញ្ញា សុខ មុន្នីរក្សា និងជាបងប្អូនជីដូ​ន​មួយ កំពូលតារាចម្រៀងស្រីប្រចាំ ផលិតកម្មថោន នាង​មាស សុខសោភា គឺកញ្ញា សុខ មុន្នីពិ​សី បើសង្កេតមើល ពីការតុបតែងខ្លួន ត្រូវបានទស្សនិកជន កត់សម្គាល់ឃើញថា មួយរយៈពេលចុងក្រោ​យនេះ នាងហាក់មានភាពខុសឆ្ងាយ កាលពីគ្រាចូលសិល្បៈដំបូង ខណៈថ្មីៗកន្លងមកនេះ កញ្ញា សុខ មុន្នីពិសី ក៏ទើបរងការរិះគន់ផ្ទួនៗគ្នា ចំនួន២លើករួចមកហើយ ចំពោះការស្លៀកពាក់សិចស៊ី ជ្រុលហួសហេតុពេក។

ស្របពេល​ដែល ភាពហ៊ឺហារលេងខ្លួនសិចស៊ី និងប្រើប្រាស់សម្ភារៈសុទ្ធសឹង តែជារបស់ៗថ្លៃៗនេះដែ​រ កញ្ញា សុខ មុន្នី​ពិសី ថ្មីៗនេះ ក៏ផ្តើមលេចធ្លាយចំហាយស្នេហ៍ ជាមួយបុរសសម្បូរទ្រព្យស្តុកស្តម្ភ និងមា​នមុខមាត់ក្នុងសង្គមម្នាក់ ដែលភាគច្រើនពួកគេ តែបង្ហាញមុខតាមរយៈសកម្មភាព សប្បុរសធម៌រួមគ្នា។

ប្រភពពីមាត់ចាបមាត់ព្រាប បានខ្សឹបខ្សៀវគ្នាថា មួយរយៈពេលនេះ តារាសម្តែង កញ្ញា សុខ មុន្នីពិ​សី ​ទទួលបានការសារភាពស្នេហ៍ ដោយត្រង់ៗពីសំណាក់បុរសម្នាក់ ខាងលើនេះ។ ប៉ុន្តែជាកា​រ​ឆ្លើ​យតប គេពុំទាន់ដឹងថា មុន្នីពិសី យល់ព្រមទទួលយកស្នេហ៍នេះ ឬមួយយ៉ាងណាទេ​ គ្រាន់តែគេដឹងថា អ្នកទាំងពីហាក់មានភាពស្និទ្ធស្នាលគ្នា ខុសប្លែកពេលមុនៗ។

តារាសម្តែង កញ្ញា សុខ មុន្នីពិសី នៅរសៀល ថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០១៦នេះគេហទំព័រ Khme​r​tal​king បានព្យាយាមភ្ជាប់ទំនាក់ទំនង ដើម្បីសួរនាំបន្ថែមពីរឿងរ៉ា​វនេះពីនាង ​ប៉ុន្តែលេខទូរ​ស័​​ព្ទ ធ្លាប់ប្រើ​របស់នាង ពេលខលចូលច្រើនដង គ្មានអ្នកទទួល។ ដូច្នេះ Kh​me​r​tal​king រង់ចាំជានិច្ច រាល់ការចេញមុខបំភ្លឺ ពីតារាស្រីម្នាក់នេះ។

សូមបញ្ជាក់​ថា តារាសម្តែងស្រី កញ្ញា សុខ មុន្នី​ពិសី កាលពីពេលកន្លងមក ធ្លាប់​បែកធ្លាយដំណឹងស្នេ​ហ៍ ជាមួយបុរសម្នាក់មានវ័យ២៨ឆ្នាំ ជាមន្រ្តីប៉ូលិសពាក់ស័ក្តិ២ បម្រើការងារចល័តតាមខេត្ត​មិនតែប៉ុណ្ណោះកាលនោះ នាងក៏បានទទួលស្គាល់ការពិត និងបង្ហាញឲ្យឃើញពីសកម្មភាពស្និទ្ធស្នាល ផ្អែមល្ហែមជាមួយគ្នាផងដែរ តែក្រោយមកចំណងស្នេហ៍នេះ ហាក់មានភាពប្រួល​ប្រែ បញ្ច្រាស់ទិសគ្នា​ទៅវិញ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Sok monypisey