CamNews

កីឡាជាតិ 

ឡៅ ចន្ទ្រា សុំទោសជាសាធារណៈរឿង «រិះគន់» មេដាយកីឡាជាតិ ខណៈប្រធានសហព័ន្ធ បញ្ជាក់គ្មានការដកសិទ្ធប្រកួតនៅ

(ភ្នំពេញ)៖ បន្ទាប់ពីបែកធ្លាយការបង្ហោះនូវវីដេអូរិះគន់ប្រាក់រង្វាន់ និងមេដាយមាសកីឡាជាតិ ដែលនិយាយដោយកីឡាករ ឡៅ ចន្ទ្រា និងមានការកោះហៅទៅអប់រំ នៅសហព័ន្ធកីឡាប្រដាល់កម្ពុជារួចមក សិស្សគុនក្លឹបកងទ័ពឆត្រយោង៩១១ នេះ បានបង្ហោះវីដេអូថ្មីមួយ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែវិច្ឆិកានេះ ដោយបានសុំទោសជាសាធារណៈតាមប្រព័ន្ធទំនាក់ទំនងសង្គមផ្ទាល់ខ្លួន ហើយបានអះអាងថា វីដេអូរិះគន់ ដែលគណនីឈ្មោះ Kun Khmer Fighter បង្ហោះកាលពីថ្ងៃមុន គ្រាន់តែជាការនិយាយលេងសើចប៉ុណ្ណោះ។

ដោយឡែកពាក់ព័ន្ធនៃការលើកឡើងថា សហព័ន្ធកីឡាប្រដាល់កម្ពុជា បានដកសិទ្ធិកីឡាករ ឡៅ ចន្ទ្រា តំណាងឲ្យកម្ពុជាត្រៀមទៅប្រកួតនៅបារាំង នាខែមីនា ឆ្នាំ២០១៧ខាងមុខ ត្រូវបានអ្នកលេងទម្ងន់ ៦៣,៥០គីឡូក្រាមរូបនេះ បញ្ជាក់ថា មិនមែនជាការពិតឡើយ គឺគេកំពុងត្រៀមខ្លួនចូលរួមក្នុងព្រឹត្តិការណ៍នោះ ដើម្បីស្វែងរកជ័យជម្នះជូនជាតិ។

ទន្ទឹមជាមួយគ្នានេះលោក តែម ម៉ឺន ប្រធានសហព័ន្ធក៏បានបញ្ជាក់យ៉ាងខ្លីថា គ្មានការដកសិទ្ធិ ឡៅ ចន្ទ្រា មិនឲ្យទៅប្រកួតនៅបារាំងទេ៕

- ឡៅ ចន្ទ្រា ថា មេ​ដាយ​មាស​កីឡា​ជាតិ គឺ​ជា​​មេ​​ដាយ​​ដែក មាន​តម្លៃ​​ត្រឹម​តែ ៣០​ម៉ឺន​រៀល(Video Inside)

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង