ទស្សនិកជនមានការភ័យខ្លាចជាខ្លាំង នៅពេលបានឃើញទិដ្ឋភាពសត្វតោវាយប្រហារគ្រូបង្វឹក
ក្នុងពេលសំដែងសៀក បណ្ដាលឱ្យគ្រូបង្វឹកត្រូវរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងការសំដែងសៀកមួយ នៅទីក្រុង Alexandria ប្រទេស
អេហ្ស៊ីប ខណៈពេល Islam Shaheen អាយុ ៣៥ឆ្នាំ កំពុងសំដែងសៀកជាមួយនឹងសត្វតោ។
អ្វីៗទាំងអស់បានប្រព្រឹត្តិទៅដោយរលូន នៅពេលសត្វតោទាំងឡាយដែលនៅក្នុងទ្រុងដែក ស្ដាប់
បង្គាប់គ្រូបង្វឹក Shaheen ប៉ុន្តែ មួយរំពេចក្រោយមក មានតោមួយក្បាល បានលោតមកត្របាក់គ្រូ
បង្វឹកនេះ ធ្វើឱ្យទស្សនិកជននាំគ្នាស្រែកក្នុងសភាពភ័យខ្លាច។
គ្រូបង្វឹកម្នាក់ផ្សេងទៀត បានចូលទៅជួយ ដោយប្រើដំបង ខណៈដែល Shaheen ដេកនៅលើដី
បន្ទាប់ពីត្រូវតោវាយប្រហារ។
ក្រោយពីគ្រប់គ្រងតោនេះបាន Shaheen ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែ ដោយសារតែ
របួសធ្ងន់ពេក Shaheen ក៏បានដាច់ខ្យល់ស្លាប់។
ប្អូនប្រុសរបស់ Shaheen បានឱ្យដឹងថា បងប្រុសរបស់ខ្លួន បានធ្វើការជាអ្នកបង្វឹកសត្វក្នុងក្រុម
សៀកអស់រយៈពេល១០ឆ្នាំមកហើយ និងមិនដែលជួបហេតុការណ៍ណាមួយបែបនេះនោះទេ។
ប្រភពព័ត៌មានក្នុងស្រុកបានឱ្យដឹងថា សត្វតោដែលវាយប្រហារលើ Shaheen គឺជាតោថ្មីដែល
ទើបយកមកពីអាហ្វ្រិកខាងត្បូង ហើយវាហាក់មិនទាន់ទម្លាប់នឹងការរស់នៅបែបនេះ។ បច្ចុប្បន្ន
គេមិនទាន់ដឹងថា វាសនារបស់តោនេះទៅជាយ៉ាងណានៅឡើយ បន្ទាប់ពីវាបានវាយប្រហារគ្រូ
បង្វឹក។
Mohammed Mustafa ដែលជាអ្នកនាំពាក្យរបស់ក្រុមសៀក បានឱ្យដឹងថា បច្ចុប្បន្នគឺជារដូវដោយ
ញីឈ្មោលរបស់តោ ដូច្នេះ ជួនកាលពួកវាមានសកម្មភាពដែលពិបាកនឹងគ្រប់គ្រងបាន។ សត្វតោ
ទាំងនេះនឹងត្រូវយកចេញពីកម្មវិធីសំដែងរបស់ក្រុមសៀក ហើយពួកវានឹងត្រូវយកទៅឱ្យពេទ្យ
សត្វពិនិត្យឡើងវិញ។
ប្រែសម្រួល ៖ តារា
ប្រភព ៖ Yuotube