CamNews

កីឡាជាតិ 

កីឡាករ​កម្ពុជា ផល សោភ័ណ្ឌ ចាញ់​ហើយ ក្រោម​កណ្តាប់​ដៃ​របស់​កីឡាករ​ចិន

(ភ្នំពេញ)៖ អ្នកលេងគុនខ្មែរ ផល សោភ័ណ្ឌ បានជ្រុះចេញពីការប្រកួតប្រដាល់ជាលក្ខណៈមិត្តភាពអន្តរជាតិនៅ ប្រទេសចិនជាផ្លូវការហើយនៅយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពីបានចាញ់កីឡាករម្ចាស់ផ្ទះចិន ដោយពិន្ទុរួចមក ក្នុងជុំទី១ នេះបើយោងតាម Facebook Page របស់ ផល សោភ័ណ្ឌ ។

សោភ័ណ្ឌ បានចាកចេញពីប្រទេសកំណើតរបស់ខ្លួនតាំងពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ ដើម្បីចូលរួមប្រកួតជម្រុះក្នុងជុំទី១ ដោយកីឡាករ មួយរូបមានសិទ្ធិតែ ម្តងគត់ក្នុងការប្រកួត ប្រសិនបើចាញ់នោះ តែបើឈ្នះវិញ នឹងមានសិទ្ធិឡើងជុំទី២បន្តទៀត ដែលធ្វើការប្រកួតជារៀងរាល់៣ខែម្តង ក្នុងខែមីនា ឆ្នាំ២០១៦ ទើបចាប់ផ្តើមម្តងទៀត នៅទឹកដីចិនដដែល ។

សោភ័ណ្ឌ ធ្លាប់បានបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលគេបានទៅរួមប្រកួតក្នុងព្រឹត្តិការណ៍ដែលមានទម្ងន់ ៦៥គីឡូក្រាមនេះ ដែលទើបតែ បរាជ័យ ដោយសន្លប់ក្នុងព្រឹត្តិការណ៍ថៃ Thai-Fight កាលពីចុងខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ ៕

កីឡាករកម្ពុជា ផល សោភ័ណ្ឌ (រូបឆ្វេង)

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Chelsea Football Sport news Camnews Neymar Barcelona Premier League