(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់តោខៀវ Chelsea នៅតែខ្លាំង ដោយធ្វើការនាំមុខកំពូលតារាងរហូតដល់ទៅ ៨ពិន្ទុដាច់ ក្រោយបំបាក់ក្រុមភ្ញៀវ Hull City ដោយលទ្ធផលបច្ចេកទេស ២-០ បញ្ចប់សប្តាហ៍ទី២២ នៃក្របខណ្ឌកំពូលអង់គ្លេស Premier League។
៣ពិន្ទុបន្ថែមនេះដែរ បានធ្វើឲ្យក្រុមដែលកំពុងដឹកនាំដោយអតីតគ្រូបង្វឹកជម្រើសជាតិអ៊ីតាលី Antonio Conte ដោយរកបាន ៥៥ពិន្ទុ គ្រាដែលកាំភ្លើងធំ Arsenal បានឡើងទៅឈរនៅលេខ២ វិញ បន្ទាប់ពីឈ្នះ Burnley ២-១ នៅនាទីចុងម៉ោងយប់មិញដូចគ្នាក្នុងពហុកីឡដ្ឋាន Emirates ដោយមាន ៤៧ពិន្ទុ។
ការថែមរហូតដល់ទៅ ៩នាទីក្នុងវគ្គទី១ បានធ្វើឲ្យ Diego Costa របស់ក្រុមតោខៀវបំប៉ោងសំណាញ់ទីបាន ១គ្រាប់នៅនាទីទី៥២ មុនពេលមិត្តរួមក្រុមលេងក្នុងតំណែងខ្សែការពារ Gary Cahill រកបានគ្រាប់ទី២នៅចុងម៉ោងនៃ វគ្គទី២ នៅនាទីទី៨១ នៅពហុកីឡដ្ឋាន Stamford Bridge៕