CamNews

ភាពយន្ត 

X-Men : Days of Future Past ណែនាំកំពូលមនុស្សថ្មីៗ ដែលមិនធ្លាប់ចេញមុខក្នុង X-Men ពីមុន

ថ្មីៗនេះវីដេអូ Trailer របស់ភាពយន្តហូលីវូដ X-Men : Days Of Future Past ត្រូវបានបង្ហោះ
ឡើងចូលទៅក្នុង គេហទំព័រ Youtube ហើយត្រូវបានទទួលការគាំំទ្រយ៉ាងខ្លាំង ពីទស្សនិក
ជន ដែលមានចំនួនអ្នកចូលទស្សនាច្រើនជាង ៤ លាននាក់ទៅទៀត ។

នៅក្នុងវីដេអូ ត្រូវបានគេឃើញមាន កំពូលមនុស្សប្លែកៗជាច្រើន ដែលគេមិនធ្លាប់ជួបឬបាន
ឃើញមុខ នៅក្នុងសេរីរឿង X-Men ពីមុនឡើយ ។ ទាំង ៤ នាក់នោះមានដូចជា ៖


-Bishop (Omar Sy)

Bishop គឺជាអ្នកជំនាញកាន់កាំភ្លើង ហើយថាមពលពិសេសមួយគឺ អាចទប់ទល់ជាមួយនិង
កំលាំងសិល៍អ្វីមួយបានយ៉ាងល្អ ។ Bishop ចេញមុខដំបូងបំផុតក្នុងឆ្នាំ ១៩៩០ ។ 

Scores on the new-Men's "X-Men: Days Of Future Past" 1


-Warpath (Booboo Stewart)

Warpath គឺជាជនជាតិដើមអាមេរិច ដែលមានថាមពលពិសេស លឿនដូចផ្លេកបន្ទោល ដែល
ជួយអោយគេ​ អាចគេចផុតពីការវាយប្រហារផ្សេងៗ បានយ៉ាងរហ័ស ។

Scores on the new-Men's "X-Men: Days Of Future Past" 2


-Blink (Fan BingBing)

Blink ត្រូវបានគេស្គាល់ថា ជាកំពូលនារី​ ដែលមានសមត្ថភាពសិល៍វេទមន្ត ដែលអាចបញ្ជារ
វត្ថុអ្វីមួយ អោយហោះហើរមានចលនាតាមចិត្ត ។

Scores on the new-Men's "X-Men: Days Of Future Past" 3 


-Sunspot (Adan Canto)

Sunspot មានថាមពលស្រដៀងនិង Bishop ដែរដោយអាចការពារ និងមានថាមពល Solar ។

Scores on the new-Men's "X-Men: Days Of Future Past" 4


រឿង X-Men : Days Of Future Past នឹងត្រូវចាក់បញ្ចាំងក្នុងឆ្នាំ ២០១៤ ឆាប់ៗនេះ ។ ទស្សនា
Trailer ខាងក្រោមនេះ ៕ 

 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: movie x-men hollywood entertainment hugh jacksman