CamNews

កំសាន្ត 

លីឡា ប្រកាស​ដកខ្លួន ពី​ការ​សម្តែង​មួយ​រយៈ

ភ្នំពេញៈ កញ្ញា លីឡា ដែលជាតារាសម្តែងស្រីលេងសាច់ បង្ហាញភាពសិចស៊ី បានបង្ហើបឲ្យ ដឹងថា សន្ទុះការងារសិល្បៈរបស់នាងហាក់ចាប់ផ្តើមមានទីផ្សារ ការងារច្រើនដោយមានពេល ខ្លះ នាងត្រូវចេញថតផ្ទួនៗ ជាន់ថ្ងៃគ្នាទៀតផង ។ ប៉ុន្តែស្របពេលដែលការងារ កំពុងតែបោះ ជំហានទៅមុខនោះ តារាស្រីរូបនេះបែរជា ប្រកាសក្តែងៗថានាងចង់ ដកខ្លួនពីសិល្បៈមួយរយៈ ទៅសម្ងំថែសាច់ និងសុខភាព ។

ថ្លែងប្រាប់ Looking TODAY តាមទូរស័ព្ទ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤នេះ តារាសិចស៊ី ដែលនិយម ស្លៀកពាក់ខើចលើខើចក្រោម ចំហរសាច់ខ្នង កញ្ញា លីឡា បានប្រាប់ឲ្យដឹងថា សម្រាប់នាងចូលមក ដល់ឆ្នាំ២០១៤នេះ ការងារចាប់ផ្តើមកើនឡើង មានការមមាញឹកច្រើន ទាំងការសម្តែងឈុតខារ៉ាអូខេ និងថតស្ពតច្រើនមានថ្ងៃខ្លះ ត្រូវថតជាន់ថ្ងៃគ្នាទៀតផង ប៉ុន្តែ ដោយសារតែសុខភាពមិន អំណោយផលត្រូវឲ្យនាងបង្ខំចិត្ត ផ្អាកការងារមួយរយៈពេលសិន ។

កញ្ញា លីឡា បានប្រាប់ឲ្យដឹងថា “មួយរយៈពេលចុងក្រោយនេះ ខ្ញុំបានដកខ្លួនពីការងារ សិល្បៈមួយរយៈពេលខ្លីសិន ព្រោះតែមានអារម្មណ៍ថា ហត់ជាមួយការងារខ្លាំងពេក ហើយ សុខភាពក៏មានបញ្ហាដូច្នេះខ្ញុំត្រូវដកឃ្លា មកថែទាំសុខភាព និងថែរក្សាសម្រស់ឡើងវិញ ” ។

តារាសម្តែងរូបស្រស់ សាច់សរម៉ដ្ឋរលោងរូបនេះ បានប្រាប់ឲ្យដឹងបន្ថែមទៀត បើទោះជា ពេលនេះនាងដកឃ្លាពីការងារសិល្បៈក៏ដោយ តែនាងគិតថាមិន ប៉ះពាល់ជាមួយការងារ និងកេរ្តិ៍ឈ្មោះរបស់នាងឡើយ ព្រោះថាពេលមានអ្នកទាក់ទង ហៅថតនាងក៏បានប្រាប់ពី បញ្ហានាងទៅដល់គេ ហើយសម្រាប់ខារ៉ាអូខេ ក៏មានចេញលក់ តាមទីផ្សារ និងបញ្ចាំងនៅ លើកញ្ចក់ទូរទស្សន៍ ច្រើនមិនបាត់មុខនាងទេ ដូច្នេះដល់ពេលដែលនាង ចាប់ផ្តើមចូល សិល្បៈវិញ ទស្សនិកជនក៏នៅតែ ឃើញនាងដដែល ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news