CamNews

មិនគួរឲ្យជឿ 

ហេតុតែស្រឡាញ់ការងារពេក ពេលស្លាប់ទៅ អោយគេដង្ហៃសព ដោយប្រើរថ យន្តត្រាក់ទ័រ

ចម្លែកៗ ៖ បន្ទាប់ពីបំពេញការងារ   ជាអ្នកបើកត្រាក់ទ័រចូកដី ​ ដល់ទៅ ៤០ ឆ្នាំ លោកតាវ័យ
៨៣ ឆ្នាំ ឈ្មោះ Billy Jones មុនពេលដែលលោកបានលាចាកលោក បានផ្តែផ្តាំនូវបណ្តាំចុង
ក្រោយមួយគឺ ដង្ហៃសពរបស់គាត់ យកទៅឈាបនដ្ឋាន ដោយដឹកឡានដែលគាត់បានបើក
បំពេញការងារក្នុងរយៈពេល ៤០ ចុងក្រោយនេះ ទីភ្នាក់ងារសារព័ត៌មានប្លែកបរទេស ដឹមីរ័រ
បានចេញផ្សាយអោយដឹងកាលពីប៉ុន្មានម៉ោងមុននេះបន្តិច។

ក្រុមមនុស្សដែលជាអ្នកចូលរួម  កម្មវិធីដង្ហៃសពមួយនេះ ​ បានស្តែងចេញនូវសេចក្តីគោរព
ជូនចំពោះលោកតា  Billy  ដោយធ្វើការស្មឹងស្មាត  ប្រកបទៅដោយទឹកមុខស្រងូតស្រងាត់
នៅពេលដែលរថយន្តត្រាក់ទ័រចូកដី ពណ៌លឿង បានធ្វើដំណើរមកដល់។

ដោយឡែក បើយោងតាមសម្តីកូនស្រីលោក Billy    ឈ្មោះ Trudi-Ann  វ័យ ៤៨ ជាពលរដ្ឋ
មកពីតំបន់ ort Talbot, Neath ប្រទេស  Wales  ចក្រភពអង់គ្លេស  បានគូសបញ្ជាក់បន្ថែម
អោយដឹងថា  លោកប៉ារបស់ខ្ញុំ  ពិតជាចូលចិត្តការងាររបស់គាត់ជាខ្លាំង  ហើយអ្នករាល់គ្នា
អោនគោរពវិញ្ញាណក័ន្ធរបស់គាត់ ជាមួយនឹងការបក់រវិចនូវមួយ ដែលជាឯកសណ្ឋានបើក
រថយន្តត្រាក់ទ័រផងដែរ ហើយពួកគេបានដឹងថា លោកប៉ារបស់នាងខ្ញុំ  គឺជា អ្នកបើកបររថ
យន្តត្រាក់ទ័រចូកដី ប្រកបទៅដោយវីជ្ជាជីវៈមួយរូប៕

* ព័ត៌មានមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖

- លាន់លឺដូចរន្ទះ ខណៈគ្រាប់បែក ធ្លាក់ចេញពីយន្តយោះធា ដោយចៃដន្យ មកលើបារ
មួយកន្លែង

- ហេតុតែរន្ធត់ពេក សម្ងំលាក់ខ្លួនលើកោះ ដល់ទៅ ២ សប្តាហ៍ ព្រោះមិនចង់ក្លាយជា ចំ
ណីក្រពើកំណាច

- វីដេអូកំប្លែង កំពូលសព្វាវុធប្រល័យលោក មានឥទ្ធិពលបំផុត​ តែដឹងអីថា..... ហេ ហេ
- ចម្លែកៗ ៖ គ្រាន់តែនាំចូលត្រី ៧ ក្បាលដោយចិត្តឯងសោះ ប្រឈមនឹង ការដេកទ្រុង
ដល់ទៅ ៥ ឆ្នាំ

ដោយ ៖ ពិសី
ប្រភព ៖ ដឹមីរ័រ