CamNews

មិនគួរឲ្យជឿ 

លាន់លឺដូចរន្ទះ ខណៈគ្រាប់បែក ធ្លាក់ចេញពីយន្តហោះយោធា ដោយចៃដន្យ មកលើបារមួយកន្លែង

ស្ទើរតែមិនគួរអោយជឿ ៖ យន្តហោះយោធាសហរដ្ឋអាមេរិកមួយគ្រឿងបានច្រឡំទម្លាក់គ្រាប់
បែកសាកល្បងមួយ ដោយអចេតនាទៅលើចំណតរថយន្តរបស់ បារមួយកន្លែងក្នុងរដ្ឋ Mary-
land សហរដ្ឋអាមេរិកនេះបើយោងតាមការដកស្រង់អត្ថបទសារព័ត៌មាន ពីគេហទំព័រប្លែកបរ
ទេស ដឹមីរ័រ ។

រាល់អតិថិជន ក៏ដូចជាភ្ញៀវដែលបានចូលមកទទួលទានភេសជ្ជៈនៅខាងក្នុងបារ Darlene's
Tavern ពិតជាមានភាពស្រឡាំងកាំង និងចម្លែកចិត្តជាខ្លាំង   ខណៈបានលឺ​ សម្លេងលាន់ផ្ទុះ
ប្រៀបបានទៅនឹងការបាញ់កាំជ្រួចចេញពីកន្លែងចតរថយន្ត មួយសំទុះក្រោយមក គេបានជា
ឃើញផ្សែងខ្មួរខ្មាញ់ ក៏ដូចជាធូលីដីចេញពីទីនោះ។

គ្រាប់បែកដែលបានផ្ទុះនោះ   ត្រូវបានគេស្គាល់ឈ្មោះថា​  BDU-33  ខណៈវាមានទម្ងន់ ៣៣
ផោន។ ដោយមានបញ្ហាខុសបចេ្ចកទេសខាងអេឡិចត្រូនិច គ្រាប់បែកមួយនេះ  ក៏បានទម្លុះ
ចុះដោយអចេនា និងចៃដន្យចេញពីយន្តហោះយោធា    National Guard A-10  ខណៈពេល
ដែលមានការហោះហើរធ្វើហ្វឹកហ្វើន នៅក្នុងរដ្ឋមួយនេះ។

យ៉ាងណាមិញ   បើយោងតាមសម្តីលោក Charles Kohler  ជាអ្នកនាំពាក្យអោយអង្គភាពគាំ
ពាររដ្ឋ Maryland   (  Maryland National Guard  ) អោយដឹងថា បុរសដែលជាអ្នកបើកយន្ត
ហោះ ពិតជាមិនបានដឹងថា គ្រាប់បែកមួយនោះបានរបូត    និង ធ្លាក់ចេញពីយន្តហោះនោះ
ទេ ដរាបណាគាត់បានទៅដល់មូលដ្ឋានទ័ពវិញទើបបានដឹងរឿងទាំងនេះ ។

ប្រភពសារព័ត៌មានដដែលបន្ថែមថា     ភ្លាមៗនោះ  មន្រ្តីមានសមត្តកិច្ចជំនាញខាងយុទ្ធភ័ន្ឌ
មិនទាន់ផ្ទុះបានចុះទៅដល់កន្លែងកើតហេតុ    និង រំដោះចេញនូវគ្រាប់បែកមួយនេះ  ខណៈ
វាមិនទាន់បានផ្ទុះនៅឡើយទេ ក៏ព្រោះតែគ្មានផ្ទុកសារធាតុផ្ទុះ រំសេវ។

តែជាសំណាងល្អ  ពុំមានពលរដ្ឋណាមួយបានទទួលរងរបួសនោះទេ  ស្របពេលដែលម្ចាស់
បារមួយកន្លែងនោះ បានលាន់មាត់ថា វាគឺជារឿងមួយដែលស្ទើរតែមិនគួរអោយជឿ  និងមិន
នឹកស្មានដល់៕

* ព័ត៌មានមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖

- វីដេអូកំប្លែង កំពូលសព្វាវុធប្រល័យលោក មានឥទ្ធិពលបំផុត​ តែដឹងអីថា..... ហេ ហេ ហេ
- ចម្លែកៗ ៖ គ្រាន់តែនាំចូលត្រី ៧ ក្បាលដោយចិត្តឯងសោះ ប្រឈមនឹង ការដេកទ្រុងដល់
ទៅ ៥ ឆ្នាំ

- ផ្អើលទស្សនា ពីជុំវិញពិភពលោក វីដេអូគ្រោះថ្នាក់បំផុត ខ្វះមួយជំហានស្លាប់

- ហេតុតែរន្ធត់ពេក សម្ងំលាក់ខ្លួនលើកោះ ដល់ទៅ ២ សប្តាហ៍ ព្រោះមិនចង់ក្លាយជា ចំណី
ក្រពើកំណាច

ដោយ ៖ រិទ្ធី
ប្រភព ៖ ដឹមីរ័រ

 

 


Tags: test bomb horrible accident Darlene's Tavern Maryland US USA