ចម្លែកៗ ៖ បុរសម្នាក់ ដោយមិនអាចទ្រាំបានក្នុងការទុកត្រី របស់ខ្លួនចោលនៅក្នុងផ្ទះតែឯង
នោះ គាត់ក៏បានសម្រេចចិត្តនាំយកត្រីតាមខ្លួន ដោយច្រកចូលក្នុងថង់ ដាក់នៅក្នុងខោរបស់
ខ្លួន ចូលទៅក្នុងប្រទេសញ៉ូវសេឡេន នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំ
ព័រសារព័ត៌មានប្លែកបរទេស ដឹមីរ័រ ។
ករណីការនាំយកត្រីចូលដោយខុសច្បាប់លើកនេះ ត្រូវបានរកឃើញ បន្ទាប់ពីគេបានឃើញ
តំណក់ទឹកស្រក់ចេញពីខោរបស់គាត់។ មន្រ្តីផ្លូវការ បានឃាត់ខ្លួនបុរសដែលជាជនជាតិវៀត
ណាមម្នាក់នេះ រួចធ្វើការសាកសួរ ដោយគាត់បានឆ្លើយអោយដឹងថា តាមពិតទៅវាគឺជាទឹក
ផឹកនោះទេ ក្រោយពីគាត់បានយកចេញពីយន្តហោះ មកដាក់តាមខ្លួន ព្រោះស្រែកទឹកខ្លាំង
ពេក។
តែក្រោយមក បន្ទាប់ពីមានការឆែកឆេរ ទើបរកឃើញថង់ប្លាស្ទិចពីរពោរពេញទៅដោយទឹក
នឹងមានលាក់ទុកត្រីដល់ទៅ ៧ ក្បាលនៅក្នុងខោរបស់លោក ដោយមានការចង្អុយបង្ហាញ
ពីជនជាប់ចោទអោយដឹងថា គាត់យកមកផ្ញើមិត្តភក្កិនៅប្រទេសនេះ។
ដោយឡែក បើយោងតាមសម្តីលោក Craig Hughes ជាអ្នកនាំពាក្យមកពី Ministry of Pri-
mary Industries អោយដឹងថា ករណីនេះ ហាក់បីដូចជាការរត់ពន្ធ ក៏ដូចជានាំចូលត្រីខុស
ច្បាប់ចូលទៅក្នុងប្រទេសដោយចេតនា នឹងគ្មានការពិចារណាច្បាស់លាស់ ទៅនឹងសុខសុ
វត្ថិភាព ដោយអនុលោមទៅតាមច្បាប់ Biosecurity នោះទេ។
ពិតណាស់ វាអាចជារឿងមួយដ៏ធ្ងន់ធ្ងរព្រោះថា ត្រីនេះ អាចនឹងនាំមកនូវជម្ងឺក៏ថាបាន។ គួររំ
ឭកផងដែរថា ញ៉ូវសេឡេន ជាប្រទេសមួយដែលមានច្បាប់តឹងរឹងជាទីបំផុត ក្នុងសកល
លោក ទាក់ទិនទៅនឹងការនាំចូលសភាវៈរស់ ដោយតម្រូវអោយមានការឆ្លងកាត់និតិវិធីសត្វ
រស់ជាមុនសិន។
យ៉ាងណាមិញ បុរសដែលជាជនជាប់ចោទរូបនេះ ត្រូវបានផ្តន្ទាទោសពីបទ Biosecurity Act
ដោយប្រឈម នឹងការជាប់ពន្ធនាគារដល់ទៅ ៥ ឆ្នាំ និង ពិន័យជាសាច់ប្រាក់ ៥០, ០០០
ផោន៕
* ព័ត៌មានមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖
- ផ្អើលទស្សនា ពីជុំវិញពិភពលោក វីដេអូគ្រោះថ្នាក់បំផុត ខ្វះមួយជំហានស្លាប់
- តោះទៅទស្សនាវីដេអូ បែបកំប្លែង យាយពីថា ឈឺនោះឈឺ មកពីវាយចឹងតើ...
- ល្បីសាជាថ្មី ក្នុងទំព័រ ហ្វេសប៊ុក វីដេអូបែបកំប្លែង ចុម ចេះដុតគ្នាឯងទៀត
ដោយ ៖ ពិសី
ប្រភព ៖ ដឹមីរ័រ