CamNews

ភាពយន្ត 

ខ្សែភាពយន្ត សោកនាដកម្មគ្រោះធម្មជាតិ "ស៊ូណាមិ" នឹងចេញផ្សាយក្នុងពេលឆាប់ៗនេះ

តើលោកអ្នកនៅចងចាំ ព្រឹត្តិការណ៍គ្រោះធម្មជាតិដ៏រន្ធត់មួយកាលពីឆ្នាំ 2004​ ដែរឬទេ?
ជាការពិតណាស់​ បើនិយាយពីគ្រោះធម្មជាតិមួយនេះ នរណាក៏នៅចងចាំដែរ ពោលវាគឺ
ជាសោកនាដកម្មដ៏អាក្រក់បំផុត ក្នុងរយៈពេល  40 ឆ្នាំចុងក្រោយនេះ ​ ដែលមានឈ្មោះ
ថា
ស៊ូណាមិ នឹងបានកើតឡើងនៅក្នុងមហាសមុទ្រឥណ្ឌាដែលបានធ្វើអោយ 11 ប្រទេស
បាន
រងផលប៉ះពាល់ ក្នុងនោះ​ ភាគច្រើនប្រទេសនៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ នឹងបានធ្វើ
អោយ
មនុស្សស្លាប់បាត់បង់ជីវិតប្រមាណជាង 230,000 នាក់ ។

គូរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ ខ្សែភាពយន្តថ្មីមួយដែលមានចំណងជើងថា The Imp-
ossible កំពុងតែចាប់ផ្តើមដំណើរការថត ដែលនៅក្នុងខ្សែភាពយន្តនេះនិយាយអំពី សោកនាដកម្ម
គ្រោះធម្មជាតិអាក្រក់បំផុត "ស៊ូណាមិ" កាលពីអំឡុងឆ្នាំ 2004 ។

មិនត្រឹមតែប៉ុណ្ណោះ   បើតាមរបាយការណ៍  បានអោយដឹងថា  ក៏មានការចូលរួមសម្តែងពី លោក
McGregor ដែលជាតារាសម្តែងប្រុសជនជាតិស្កត់លែន ដើរតួក្នុងរឿងនោះ  មានឈ្មោះថា លោក
Henry ។ នៅក្នុងខ្សែភាពយន្តមួយនេះ លោក Henry  គឺជាស្វាមី   ក៏ដូចជាឪពុករបស់ក្រុមគ្រួសារ
មួយ ។  Henry  បានខិតខំប្រឹងប្រែងក្នុងការដើរស្វែងរកភរិយា  ក៏ដូចជា  កូនៗដែលបានបាត់ខ្លួន
បន្ទាប់ពីមានគ្រោះធម្មជាតិ "ស៊ូណាមិ" នោះមក។

គួររំឮកផងដែរថា ដំណើរស្វែងរក លោក Henry ក្នុងការដើរស្វែងរកក្រុមគ្រួសាររបស់ខ្លួន នៅក្នុង
ខ្សែភាពយន្តមួយនេះ  វាក៏ជាដំណើររឿងពិតរបស់ក្រុមគ្រួសារមួយ   បានកើតឡើងផ្ទាល់ផងដែរ
បន្ទាប់ពីមានសោកនាដកម្មគ្រោះធម្មជាតិដ៏អាក្រក់នេះដែលបានកើតឡើង កាលពីថ្ងៃទី 26 ធ្នូ ឆ្នាំ
2004 ។ ដើម្បីអោយជ្រាបកាន់តែច្បាស់ សូមទស្សនា Trailerនៃខ្សែភាពយន្ត ដែលមាននៅខាង
ក្រោមនេះ បន្តិចទៅ ៖

ដោយ ៖ ពិសី
ប្រភព ៖ Dailymail


Tags: international news strange entertainment