CamNews

តារា 

ម៉ាក់ សែនសូនីតា ត្រូវម្ដាយពុះជ្រែក បំបែកស្នេហ៍

ភ្នំពេញ៖ ខណៈពេលដែលការងារ សិល្បៈកាន់តែមាន សន្ទុះទៅមុខនោះ កញ្ញា ម៉ាក់ សែនសូ
នីតា ហៅ តូតា ក៏បាន ទទួលរងនូវព័ត៌មានមួយចំនួន ទាក់ទងទៅនឹងជីវិត ស្នេហាដែលធ្វើឲ្យ
បណ្តាញសារព័ត៌មាន ក្នុងស្រុកខ្លះ បាន លើកទ្បើងព្រោងព្រាត ជុំវិញរឿងរ៉ាងស្នេហា មិនប្រាកដ
ប្រជារបស់ក្រមុំ រូបស្រស់ជាតារាម៉ូដែល វ័យក្មេងម្នាក់នេះ។

ជាក់ស្តែងថ្មីនេះៗ មានសារព័ត៌មានក្នុង ស្រុកបានចុះផ្សាយថា បន្ទាប់ពី នាង ម៉ាក់ សែនសូនីតា
បាន ភ្ជាប់ចំណង ស្នេហាជាមួយ បុរសវ័យក្មេងម្នាក់ ដែលគេស្គាល់ថា គឺជាប្អូនបង្កើតរបស់នាង
ទឹម រដ្ឋា គឺលោក ទឹម នីដា អស់មួយរយៈរួចមក ពេលនេះ ចំណងស្នេហ៍អ្នកទាំងពីរ ក៏បានឈាន
មក ដល់ផ្លូវបាក់បែកហើយ ។

ប្រភពខាងលើបាននិយាយថា ម៉ាក់ សែនសូនីតា និង កំលោះវ័យក្មេង ទឹម នីដា បានបញ្ឈប់ ទំនាក់
ទំនងនឹងគ្នា គឺអត់មានស្រឡាញ់ គ្នាអីទៀតនោះទេ ។ មានហេតុផលជាច្រើន ដែលជំរុញឲ្យកំលោះ
ក្រមុំវ័យស្ទាវ មួយគូនេះដាច់ចិត្តចែកផ្លូវគ្នានោះ គឺហេតុផលអាយុ និងភាពក្មេងខ្ចីរបស់លោក ទឹម
នីដា ផងដែរ ដែលធ្វើឲ្យក្រុមគ្រួសាររបស់នាង ម៉ាក់ សែនសូនីតាហៅ(តូតា) ទទួលយកមិនបាន។

ជុំវិញព័ត៌មានខាងលើនេះ គេហទំព័រ Looking TODAY បានធ្វើការទំនាក់ទំនងតាម ទូរស័ព្ទដើម្បី
សំការបកស្រាយ ពីកញ្ញា ម៉ាក់ សែនសូនីតា ដែរ ។ ក៏ប៉ុន្តែទូរស័ព្ទត្រូវបាន ម្តាយរបស់នាងលើក
និង បាននិយាយប្រាប់មកវិញថា "មានឯណាអូន ! កូនខ្ញុំមិនដែលមាន ទំនាក់ទំនងស្នេហាអី ជា
មួយអ្នកណាទេ..!"។
អ្នកស្រីបាននិយាយបន្តថា "មានបែកបាក់ស្នេហាអីឯណា…បើកូនខ្ញុំមិនទាន់ នឹងមានស្នេហាអីផង..!
អត់មានទេ...ហើយគូស្នេហ៍ ក៏អត់មានដែរ។ កូនខ្ញុំរវល់ រកតែពេលគេងមិនចង់មានផង តើមានពេល
ឯណាដើម្បី ទាក់ទងរឿងស្នេហានោះ"។

ម្តាយរបស់តារាស្រីវ័យក្មេង ម៉ាក់ សែនសូនីតា បាននិយាយដោយ សង្កត់ធ្ងន់ទៀតថា "កូនខ្ញុំក៏មិន
ដែលមានទំ នាក់ទំនងស្នេហាជាមួយ បុរសណាម្នាក់ដែរ ហើយខ្ញុំក៏មិនឲ្យមានដែរ…។ ប៉ុន្តែបើសិន
ជាចង់ឲ្យមាន នោះគឺឲ្យមានប្តីតែម្តង"។

ជាមួយគ្នានេះដែរ ម្តាយរបស់ ម៉ាក់ សែនសូនីតា ក៏បាននិយាយ ដោយខឹងផងដែ រចំពោះព័ត៌មាន
ដែល បានចុះផ្សាយថា កូនរបស់គាត់មានទំនាក់ទំនង ស្នេហាជាមួយអ្នកនេះ ជាមួយអ្នកនោះ។
ដោយគាត់ចាត់ទុកថា ព័ត៌មានទាំងនោះ គឺសុទ្ធតែរឿងដែល មិនពិតទាំងអស់៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: mak sensonita entertainment khmer star