ភ្នំពេញ ៖ ក្នុងនាមជាតារាសម្តែងមិនមែនជារឿងងាយស្រួលប៉ុន្មានទេ ទម្រាំបានចាក់បញ្ចាំងរឿងមួយៗនៅតាមរោងកុន ឬស្ថានីយ៍ទូរទស្សន៍ ព្រោះខណៈពេល ក៏ត្រូវជួបប្រទះរឿងពិបាកៗរាប់មិនអស់ផងដែរ ។
ឥលូវនេះយើងងាកមកចាប់អារម្មណ៍អំពីខ្សែភាពយន្តរបស់ កញ្ញា ម៉ាក សែនសូនីតា ដែលកំពុងតែថត ពិតជាបានបង្ហាញនូវភាពភ័យខ្លាចរបស់ខ្លួន ដោយបុណ្យម៉ែបុណ្យឪ ខណៈពេលដែលកំពុងតែថតប្លង់មួយ ដែលមានកូនពស់ជិត ៥០០ ក្បាល ក្នុងរឿង "កូនពស់កេងកង" នេះបើយោងតាមការបង្ហោះរបស់តារាសម្តែងស្រីរូបស្អាតមួយដួងនេះ ។
ចង់ដឹងថា គួរឲ្យខ្លាចដល់កម្រិតណា សូមធ្វើទស្សនារូបថតខ្លះៗរបស់កញ្ញា ម៉ាក សែនសូនីតា នៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នាតែម្តង ៕
ដោយ ៖ គន្ធា