(ប៉ារីស)៖ តារាចម្រៀងប្រចាំផលិតកម្ម ថោន លោក ករុណា ពេជ្រ ត្រូវបានគេស្គាល់ថា លោកមិនត្រឹមតែ ជាតារាចម្រៀងធម្មតាៗនោះទេ លោកក៏ជាអ្នកគ្រប់គ្រងមួយរូប នៅមជ្ឈមណ្ឌលកំសាន្ត ថោន និងជាម្ចាស់ក្រុមហ៊ុន «ករុណា ពេជ្រ ពិធីការ និងដេគ័រ» ព្រមទាំងជាម្ចាស់វីឡាដ៏ស្កឹមស្កៃតម្លៃជាង៧០ម៉ឺនដុល្លារទៀតផង។ ថ្មីៗនេះតារាចម្រៀងបែបយុវវ័យ លោក ករុណា ពេជ្រ បានធ្វើដំណើរ ចេញទៅកម្សាន្តនៅក្នុងប្រទេសបារាំង បន្ទាប់ពីធូរស្បើយពីការងារច្រៀង និងសម្ដែង ដោយក្នុងនោះលោកបានទិញរបស់របរ ប្រើប្រាស់ មានដូចជាកាបូបស្ពាយ និងរបស់ប្រើប្រាស់ជាច្រើនទៀត ដែលមើលទៅសុទ្ធសឹងតែ ជារបស់មានម៉ាកផលិតផលល្បីៗ។
ដោយសាររដូវនេះជា រដូវវស្សា សកម្មភាពរកស៊ីរបស់តារាចម្រៀង ករុណា ពេជ្រ ត្រូវបានផ្អាក ហើយលោកក៏សម្រេចចិត្ត ធ្វើដំណើរកំសាន្តទៅប្រទេសបារាំង ដើម្បីដើរលំហែ ព្រោះរយៈពេលជាច្រើនខែមកនេះ លោកប្រឹងប្រែងរកស៊ីខ្លាំង ត្រូវដើរលេងខ្លះ ដើម្បីលួងចិត្តខ្លួនឯង និងរំសាយទុក្ខកង្វល់ក្នុងមួយរយៈខ្លី។
ក្រៅពីដើរលេងលំហែរក្រៅប្រទេស ដែលចំណាយលុយរាប់ពាន់ដុល្លារ លោកថែមទាំងទិញកាបូបប្រេនៗ(ម៉ាកល្បី)ដ៏ល្បី ពីបារាំងមកផងដែរ ដែលតំលៃកាបូបនោះ ថ្លៃគួរសម។
លោក ករុណា ពេជ្រ បាននិយាយថា លោកទិញវាដើម្បីលួងខ្លួនឯង ក្រៅពីទិញរួច លោកថែមទាំងថតហាង ដែលលោកបានទិញ ដើម្បីកុំឲ្យគេថា លោកទិញទំនិញកូពី។
សម្រាប់លោក ករុណា ពេជ្រ ទោះបីលោកទិញកាបូបតំលៃរាប់ពាន់ដុល្លារ មកប្រើក៏មិនចម្លែកដែរ ព្រោះលោកមានប្រាក់ចំណូលរាប់ម៉ឺនក្នុងមួយខែៗ ដែលនេះក៏បង្ហាញថា អ្នកសិល្បៈខ្មែរក៏មិនអន់ដែរ៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង