ព័ត៌មានកំសាន្ត ៖ យប់ថ្ងៃសៅរ៍ ចុងសប្តាហ៍កន្លងទៅនេះ Smart Mega Concert បានធ្វើឲ្យកក្រើក ទឹកដីកោះពេជ្រ រាជធានីភ្នំពេញ តាមរយៈការនាំមកនូវការប្រគុំតន្រ្តីធំបំផុត ប្រចាំ ឆ្នាំ អមជាមួយ នឹងការចូលរួមដោយផ្ទាល់ ពីសំណាក់ តារាចម្រៀងលំដាប់អន្តរជាតិ នាង Jessie J ។
ម៉ោង៧យប់ ទី ១២ ខែធ្នូ ឆ្នាំ ២០១៥ វិនាទីដ៏រំភើបបានកើតមានឡើងជាបន្តបន្ទាប់ នៅពេលដែល តន្រ្តីចាប់ផ្តើមប្រគុំ។ សម្លេងហ៊ោរកញ្ជៀវពីសំណាក់អ្នកចូលរួមជិត ៤ម៉ឺននាក់ បានធ្វើអោយកម្មវិ ធីប្រគុំតន្រ្តីដ៏ធំបំផុតរបស់ ស្មាត នាឆ្នាំនេះ រឹតតែអស្ចារ្យជាងពេលណាណាទាំង អស់ ពោល មាន ជាការចូលរួមសម្តែងជាបន្តបន្ទាប់ ពីសំណាក់សិល្បៈករ សិល្បៈការិនីខ្មែរ ដូចគ្នាដែរ អ្វីដែលរឹតតែ ពិសេស និងអស្ចារ្យនោះគឺថា ការចូលរួមសម្តែងដោយផ្ទាល់ ពីសំណាក់តារាចម្រៀងអន្តរជាតិ វ័យ ក្មេង នាង Jessie J ។
Jessie J ពិតជាមិនបានធ្វើអោយអ្នកគាំទ្ររបស់ខ្លួន ខកបំណងនោះទេ តាមរយៈការ សម្តែងដ៏ល្អ ឥតខ្ចោះរបស់ខ្លួន ពោល សម្រែកហ៊ោកញ្ជ្រៀវ កើតមានឡើងជាបន្តបន្ទាប់ រហូតចំ កម្មវិធី ។ មិន ត្រឹមតែប៉ុណ្ណោះ នាង Jessie J មានពេលមួយនោះ បានធ្វើអោយអ្នកគាំទ្រ របស់ខ្លួនមានអារម្មណ៍ ក្តុកក្តួលខ្លាំង ខណៈអ្នកខ្លះបានស្រក់ទឺកភ្នែកតាមនាងបាត់ទៅហើយ នៅពេលដែលនាងច្រៀង ចប់និងរំលឹកបទដែលនាងច្រៀងទៅកាន់លោកយាយដែលបាន ទទួល មរណកាល កាលពី ៥ ថ្ងៃ កន្លងទៅ មុននឹងការសម្តែង ចុងក្រោយបំផុត នាឆ្នាំ ២០១៥ របស់នាង ។ សម្តែងបានយ៉ាងល្អឥត ខ្ចោះដោយបានស្រែកច្រៀងបានយ៉ាងឡូយ នាង Jessie J ស្តែងចេញនូវអារម្មណ៍ផុសពីក្នុងបេះ ដូង មិននឹកស្មានថា មានអ្នកគាំទ្រ ដល់ច្រើនលើសលប់ដូច្នេះនោះទេ នៅក្នុងប្រទេសកម្ពុជា ។
គួររំឮកថា នាង Jessie J តារាចម្រៀង និងអ្នកនិពន្ធ របស់ចក្រភពអង់គ្លេស បានទាក់ទាញ ពិភព លោក ជាលើកដំបូង នៅឆ្នាំ 2011 បន្ទាប់ពីការចេញ អាល់ប៊ុមចម្រៀងដំបូងរបស់នាងមានចំណង ជើងថា «Who You Are»។ នៅ ក្នុងប្រទេស កម្ពុជា នាងត្រូវបានស្គាល់ និងមានភាពល្បីល្បាញ ជាមួយ នឹងបទ Price Tag, Flashlight Bang Bang, Do It Like a Dude និង Masterpiece ជាដើម ។ នាងក៏ធ្លាប់បានទទួលពានរង្វាន់ « Critic’s Choice » BRIT និង high honor of Sound of 2011 ដោយ BBC ៕
ដោយ ៖ កុសល