ព័ត៌មានអន្តរជាតិ ៖ កាលពីវេលាថ្ងៃរសៀល ម៉ោង ១១ និង ៣៦ នាទី ព្រឹកមិញនេះ ក្រោយពីបានដក ស្រង់ អត្ថបទផ្សាយ ពីទំព័រសារព័ទ៌មានក្នុងស្រុក Straits Times ទំព័រសារព័ត៌ មានបរទេសរដ្ឋចិន ស៊ិនហួរ បានចុះផ្សាយអត្ថបទ សារព័ត៌មានអោយដឹងថា អគ្គមេបញ្ជាការប៉ូ លីសប្រទេសម៉ាឡេស៊ី លោក Khalid Abu Bakar បានគូសបញ្ជាក់នៅថ្ងៃពុធនេះ អោយដឹងថា ករណីតាមស្វែងរកយន្តហោះ ម៉ាឡេស៊ី ដែលបានបាត់ខ្លួន ដោយអាថ៍កំបាំងនោះ ត្រូវចាត់ចូល ជាការតាមដានស៊ើប អង្កេតឧក្រិដ្ឋ កម្ម ហើយពួកគេ ពិតជាមិនអាចចែក រំលែកព័ត៌មាន អោយមានការបែកធ្លាយបាននោះទេ ។
យើងកំពុងតែធ្វើការតាមដានស៊ើបអង្កេត ដោយផ្អែកទៅលើកត្តា ចម្បង ៤ ជាសំខាន់(បញ្ហាផ្ទាល់ ខ្លួន ក៏ដូចជា បញ្ហាចិត្តសាស្រ្ត ការបំផ្លិចបំផ្លាញ អោយអាថ៍កំបាំង និងការចាប់ជំរិតប្លន់ យន្តហោះជា ដើម) លោក Khalid បានគូសបញ្ជាក់អោយដឹង យ៉ាងដូច្នេះ នៅឯសន្និសិទសារព័ត៌មាន ក្រោយពិធី បើកសម្ភោធជាផ្លូវការ នៃសិក្ខាសាលា ២០១៤ Royal Malaysian Police Quality and Innovation Seminar 2014 ។
គួររំឭកថា លោក Khalid បានអះអាងយ៉ាងច្បាស់ និងជាក់លាក់អោយដឹងថា បណ្តាអ្នកតាមដាន ស៊ើបអង្កេត ពិតជាបានរកឃើញ តម្រុយថា អ្វីអាចនឹងកើតមានឡើងអោយពិតប្រាកដ តែក្នុង ន័យរក្សាការសំងាត់ រាល់ព័ត៌មាន ស្តីពី ដំណើរការ តាមដានស៊ើបអង្កេតទាំងអស់ ពុំត្រូវបញ្ជាក់ ផ្សាយនោះទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ