CamNews

កំសាន្ត 

Kim Kardashian ស៊ិចស៊ីអស់ទាស់ ពេលសំរាកលំហែ ជាមួយដៃគូស្នេហា

តារា ៖ បើតាមប្រភពសារព័ត៌មាន Dailymail ដែលបានតាមប្រមាញ់នូវព័ត៌មានដែលទាក់
ទង
នឹងតារាចម្រៀងស៊ិចស៊ីគឺនាង  Kim Kardashian បានបញ្ជាក់អោយដឹងថា នាង Kim
Kardashian
បានទៅសំរាកលំហែរជាមួយនឹងមិត្តប្រុសរបស់នាង គឺលោក Kenye West


គួរបញ្ជាក់ផងដែរថា នាង Kim Kardashian មានវ័យ​ 31 ឆ្នាំ នឹងមានអាជីពជាតារាចម្រៀង ក៏ដូចជា
តារាម៉ូដែលមួយរូប​ដែលកំពុងតែទទួលបានការពេញនិយម បាននិយាយបញ្ជាក់អោយដឹងថា នាង
ពិតជាមានភាពសប្បាយរីករាយមែនទែន    ស្របពេលដែលនាងបានឈប់សំរាកពីការងារ  ដើម្បី
ចាប់យកឧកាសមកធ្វើដំណើរកំសាន្តជាមួយនឹងមិត្តប្រុសរបស់នាង ពោលគឺ  លោក Kenye West
ដែលជាតារា Rap ដ៏ល្បីមួយរូបផងដែរ។

លើសពីនេះទៅទៀត នាង  Kim Kardashian ខ្លួនឯងផ្ទាល់ ក៏បានបង្ហោះរូបក្នុងអំឡុងពេលសំរាក
លំហែររបស់នាងចូលទៅក្នុងគេហទំព័រផ្ទាល់ខ្លួនរបស់នាង ដែលនៅក្នុងនោះរួមមានដូចជា ៖ រូប
ភាពស៊ិចស៊ីជាមួយនឹងឈុត Bikini ពណ៌ខ្មៅនៅលើវាលខ្សាច់នឹងរូបភាពនាងគេងនៅលើគ្រែ មុន
ពេលចូលដំណេកជាដើម។

គូររំឮកផងដែរថា​ នាង Kim បាននិយាយបញ្ជាក់បន្ថែមយ៉ាងច្បាស់ថា ៖ ទំនាក់ទំនងស្នេហារបស់
ពួកគេទាំងពីរនាក់ ពិតជាមានភាពផ្អែមល្ហែម ក៏ដូចជាស្អិតរមួតមែនទែន  ស្របពេលដែលដៃគូរ
ស្នេហារបស់នាងបាន គឺលោក Kenye West បាននិយាយថា  ទោះបីជាគាត់បានធ្លាប់ស្គាល់នារី
ជាច្រើនក៏ពិតមែន តែនាង Kim Kardashian ទើបធ្វើអោយគាត់មានអារម្មណ៍ថា នារីដែលគាត់កំ
ពុងតែខិតខំស្វែងរកនោះ ជាចុកក្រោយ គាត់បានជួបហើយ គឺនាង Kim Kardashian នេះតែម្តង៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ dailymail


Tags: international news strange entertainment star