CamNews

ប្លែកៗ 

លោកយាយអាយុ ១០២ឆ្នាំ ប្រាថ្នាចង់ឱ្យនគរបាលវាយខ្នោះ នាំខ្លួនទៅប៉ុស្ដិ៍

យោងតាម Daily Mail កាលពីចុងសប្ដាហ៍មុន លោកយាយ Edie Simms អាយុ ១០២ឆ្នាំ នៅ
Missouri អាមេរិក បានត្រូវនគរបាលវាយខ្នោះ និងនាំខ្លួនទៅកាន់ការិយាល័យ។

ប៉ុន្តែ តាមការពិត លោកយាយដែលមានឈ្មោះថា Edie Simms នេះមិនបានបំពានច្បាប់អ្វីនោះ
ទេ តែនេះគ្រាន់តែជាវិធីដែលលោកយាយធ្វើទៅតាមក្ដីស្រមៃរបស់ខ្លួន។ លោកយាយប្រាថ្នាចង់
ឱ្យនគរបាលវាយខ្នោះម្ដងក្នុងមួយជីវិត។

នៅពេលត្រូវបានសួរថា “លោកយាយសប្បាយចិត្ត ឬអត់?” លោកយាយឆ្លើយថា “អូ! ពិតជាមាន។
ខ្ញុំសប្បាយចិត្ត ពេលត្រូវនគរបាលវាយខ្នោះ និងនាំទៅកាន់ការិយាល័យនគរបាល”។

មុននេះ នៅពេលបានដឹងអំពីក្ដីស្រមៃរបស់លោកយាយ ក្រុមមន្ដ្រីនគរបាល នៅ St Louis និង
មជ្ឈមណ្ឌលថែទាំមនុស្សចាស់ Five Star បានជួយឱ្យលោកយាយបានសម្រេចដូចក្ដីប្រាថ្នា។

ដោយមានជំនួយពីលោក Michael Howard អគ្គនាយករបស់មជ្ឈមណ្ឌល Five Star និងពលបាល
ត្រី John McLaughlin លោកយាយ Edie Simms ត្រូវបានវាយខ្នោះ ទៅតាមក្ដីស្រមៃរបស់ខ្លួន។

លោក Michael Howard ថ្លែងថា ៖ “មជ្ឈមណ្ឌលយើងខ្ញុំ បានជួយដល់ចាស់ជរាជាច្រើន ហើយខ្ញុំ
គិតថា ការធ្វើបែបនេះ គឺជាប្រការដ៏អស្ចារ្យបំផុត”។

នៅពេលត្រូវបាននាំខ្លួនទៅដល់ការិយាល័យនគរបាល លោកយាយ បានជូនអំណោយមួយចំនួន
ដល់បុគ្គលិក និងចូលរួមលេងល្បែងកំសាន្តយ៉ាងសប្បាយរីករាយ៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail


Tags: ប្លែក លោកយាយ​អាយុ១០២ ចង់ឱ្យ​នគរបាលចាប់ខ្លួន