CamNews

តារា 

ឆន សុវណ្ណារាជ ស្ទើរ​ស្រក់​ទឹក​ភ្នែក ព្រោះ​អ្នក​ស្រុក​នៅ​កំពង់ចាម

កំពង់ចាម៖ កំលោះសង្ហា ឆន សុវណ្ណារាជ ជាតារាចម្រៀងសំណព្វចិត្ត របស់ផលិតកម្ម រស្មីហង្ស
មាស ដែលមានបទចម្រៀង ចេញលក់ច្រើនជាងគេ នឹងទទួលការគាំទ្រច្រើនជាងគេ តាមរយៈទឹក
ដម សំនៀងដ៏ពីរោះ សម្ដែងកាយវិកាក្នុង បទចម្រៀងក៏ពូកែ រាំក៏បានល្អ សមជាកំពូល តារាចម្រៀង
មែន។

បន្ទាប់ពីពង្រីកអាជីកម្ម និងបទចម្រៀងក៏ចេញ លក់ជាហូរហែរ ជាក់ស្ដែង អាល់ប៊ុម "ធុញនឹងធ្វើ
សង្សារ" ជាមួយស្រីស្អាតសំឡេងស្រទន់ សួស វីហ្សា ដែលកំពុងតែទទួល ការគាំទ្រច្រើនលើបលប់
ដោយមានសុទ្ធតែបទពីរោះៗ អត្ថន័យប្លែកៗពិសេស ក្នុងអាល់ប៊ុមពិសេសនេះ ក៏ជាអាល់ប៊ុមដែល
បន្តសាច់រឿង ជាមួយនឹងបទ "នឹកA ស្រលាញ់B" ព្រោះធ្លាប់ទទួល ការគាំទ្របាក់ទឹកបាក់ដី ។

ចំណែកការងារសិល្បៈ ឆន សុវណ្ណារាជ វិញ មមាញឹកស្ទើរតែរក ពេលសម្រាកគ្មាន ដោយសារមាន
ការប្រគំតន្រ្តី តាមបណ្ដាខេត្តជាប់គ្នារដឹក ដែលជាការប្រគំតន្រ្តី ផ្សព្វផ្សាយផលិតផលខ្លះ លក់សំបុត្រ
ខ្លះ និងពិធីមង្គលការខ្លះ ដែលនាំឲ្យ លោកទទួលបានចំណូល រាប់ពាន់ដុល្លារក្នុងមួយខែៗ ពិសេស
រដូវកាល កើបប្រាក់នេះឯង ជួលកាលមួយសប្តាហ៍ លោកមិនទាន់បាន ចូលភ្នំពេញផងក៏មានដែរ ។

ប្រភពព័ត៌មានពីខេត្តកំពង់ចាម បានបង្ហើបប្រាប់ LookingTODAYថា ក្នុងការប្រគំតន្រ្តី ខារ៉ាបាវ តារា
ចម្រៀង ឆន សុវណ្ណារាជ ស្ទើរតែយំ លើវេទិការតន្រ្តី ដោយសាររំភើបខ្លាំងពេក ពេលលោកបានជួប
ជាមួយអ្នកគាំទ្រ ព្រោះក្នុងពេលប្រគំតន្រ្តីមិនទាន់ដល់បទដែលលោកត្រូវច្រៀងផង ស្រាប់ព្រះភិរុណ
បាន បង្អោរមកស្រោចស្រព យ៉ាងចាស់ដៃ ធ្វើឲ្យការប្រគំតន្រ្តី ត្រូវបានផ្អាកដល់ទៅ មួយម៉ោងកន្លះ។

ប៉ុន្តែបន្ទាប់ពីរាំងភ្លៀង ការប្រគំតន្រ្តីបានចាប់ផ្ដើមជាថ្មី មនុស្សម្នាបានត្រឡប់ទៅផ្ទះជិតអស់ទៅហើយ
ស្រាប់តែដល់បទកំលោះសង្ហា ឆនសុវណ្ណារាជ ឡើងឆាកតន្រ្តីភ្លាម មិនដឹងជាមនុស្សម្នា មកពីណាខ្លះ
ទេ មកណែនកកកុញ ពេញមុខឆាកតន្រ្តី ហើយថែមទាំងមាន អ្នកខ្លះលើកអក្សរថា SVR ដែលបង្ហាញ
នៅទឹកចិត្តស្រលាញ់ គាំទ្រលោកអស់ពីបេះដូង ទោះជាមានភ្លៀងផ្គរយ៉ាងណា មិនអាចឃាត់ចិត្ត អ្នក
គាំទ្របានដែរ ។ មានអ្នកខ្លះពរកូន ពរចៅមកមើល តារាចម្រៀងរូបនេះ ទាំងអារម្មណ៍រំភើបជាពន់ពេក
ព្រោះពួកគាតពុំដែល បានជួបតារារូបនេះផ្ទាល់ គឺឃើញតែតាម កញ្ចក់ទូរទស្សន៍ប៉ុណ្ណោះ។

ប្រភពដដែល បានបន្តទៀតថា លោក ឆនសុវណ្ណារាជ បានរៀបរាប់នៅលើ វេទិកាតន្រ្តី ខារ៉ាបាវថា
លោករំភើបខ្លាំងណាស់ ជាមួយទឹកចិត្តអ្នកគាំទ្រ ពីសំណាក់បងប្អូនក្នុងខេត្តកំពង់ចាម ទោះបីជាលោក
មិនទាន់បានចូលភ្នំពេញក៏ដោយ អ្វីដែលសំខាន់លោកនៅ តែចងចាំពុកម៉ែបងប្អូន ដែលរស់នៅខេត្ត
កំពង់ចាម ដែលបានគាំទ្រលោក យ៉ាងពិសេស បង្ហាញពីភាពកក់ក្ដៅ តែម្ដង។

បើទោះបីជា ហង្សមាស មានតារាដល់ទៅ ៣០ដួងសម្រាប់ ឆន សុវណ្ណារាជនៅតែ ខ្លាំងមិនធម្មតា
ដដែលព្រោះបន្ទាប់ពីត្រឡប់ មកពីកំពង់ចាម មិនបានប៉ុន្មានថ្ងៃផង ស្រាប់តែលោកត្រូវបន្តថត ជា
សំឡេង និងMV ថ្មីៗជាច្រើនដើម្បីបំរើ អារម្មណ៍ទស្សនិកជន ដែលគាំទ្រ ៕

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: chhorn sovanreach entertainment singer khmer star